ការ​ចង់​ឲ្យ​ស្បែក​ស​កាន់​តែ​លឿន គ្រោះថ្នាក់​កម្រិតធ្ងន់​ធ្ង​រ​ក៏​កាន់​ខ្លាំង

  • 2017-11-17 07:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះមាន​មនុស្ស​មួយ​ចំនួន​បាន​រង​នូ​វ​ផល​ប៉ះ​ពាល់​ទាំង​ធ្ង​ន់ ទាំង​ស្រាល​ដោយសារ​ការ​លាប​ផលិតផល​ខុស​នឹង​ប្រភេទ​ស្បែក​ដែល​អ្នក​ខ្លះ​ក៏​អាច មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន​ដែរ​។

តាម​គ្រូពេទ្យ​ឯកទេស​ជំនាញ​រោគ​សើ​ស្បែក​បាន​បញ្ជាក់​ប្រាប់​បណ្ដា​សារ​ព័​ត៌មាន​ឲ្យ​ដឹងថា ឡេលាយ ផ្សំ​ឡើង​ពី​សារជាតិ​អាស៊ីតខ្លាំង និង​វត្ថុ​ធាតុគីមី​មួយ​ចំនួន​ដែល​នឹង​នាំ​ឲ្យ​ស្បែក​ឆាប់​ស​តែ​ស្បែក​នោះ​នឹង​ខូច​ទៅ​វិ​ញ ហើយ​នឹង​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ង​ន់​ធ្ង​រនា​ពេលខាងមុខ​។​ឡេលាយ​លាប​ស្បែក​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ឡើង​កន្ទួល​ក្រហម រមាស់ រលាក ហើយ​ប្រសិនបើ​ស្បែក​របស់​អ្នក​ឆាប់​មាន​ប្រតិកម្ម អ្នក​នឹង​អាច​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ង​រ​ជាង​នេះ​។

អ្នក​ជំនាញបាន​បន្តថា សារធាតុ ដែល​មាន​នៅក្នុង​ឡេលាយ​បង្កឱ្យមាន​បញ្ហា​ប្រតិកម្ម​លើ​ស្បែក ដូចជា​បណ្ដាល​ឱ្យ​កើត​ជារ​មាស់​កន្ទួល ឬ​ខូច​ស្បែក​។ អ្នក​ខ្លះ​មាន​បញ្ហា​រមាស់​ដល់​ថ្នាក់​អេះ​ចេញឈាម និង​ឡើង​កន្ទួល​ធំៗ ដែល​ឡេលាយ​អាច​ជ្រាបចូល​ដល់​កោសិកា​ខាងក្នុង ប៉ះទង្គិចដ​ល់​សុខភាព​ស្បែក​និង​សុខភាព​រាងកាយ​។ ដូច្នេះ អ្នក​គួរ​ប្រើ​ផលិតផល​ដែល​មាន​គុណភាព​ល្អ និង​ចុះបញ្ជី​ការត្រឹមត្រូវទ​ទួលស្គាល់​ដោយ​ក្រសួង​សុខាភិបាល ។

កន្លង​ទៅ​ធ្លាប់​មាន​ស្ត្រី​មួយ​ចំនួន បាន​រង​គ្រោះ​ខូច​ស្បែក​ដោយសារ​ការ​លាប​ឡេ​លាយ​ឲ្យ​ស្បែក​ស និង​ការដែល​ប្រើប្រាស់​ផលិតផល ដែល​មិនមាន​ប្រភព​ច្បាស់លាស់​និង​ច្បាប់​អនុ​ញ្ញា​ត្រឹមត្រូវ​នេះ​។​ ​រដ្ឋ​ម​ន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័​ត្ន​ខ្ពស់ និង​ចៀស​វាង​ការប្រើ​ឡេ​លាយ​លាប​ស្បែក ដោយ​ថា «​មិន​ដែល​ណា​ទៅ​លាប​ឡេ​ភ្លាម ស​ភ្លាម មើល​តែ​ដាក់​ទឹក​ក្តៅ​កោសជ្រូ​កចឹង យូរៗ​ទៅ​ខ្ទេចខ្ទី​អស់ហើយ​។ ស​បាន​មួយ​ភ្លែត​ហ្នឹង អាស៊ី​ត ហើយ​ដាក់​វត្ថុ​សម្រាប់ធ្វើ​ឲ្យ​ស្បែកស មួយ​ភ្លែត​ទៅ​វា​ពុល ធ្វើ​ឲ្យ​រលាក​ស្បែក​ថ្ងៃក្រោយ​ទៅ​»​។​

បច្ចុប្បន្ន​ក្រសួង​កំពុងប​ន្ត​យុទ្ធនាការ​បង្ក្រាប​ជា​រៀ​ង​រាល់ថ្ងៃ​ចំ​ពោះ​ចរាចរណ៍​ឡេ​លាយ​សម្រាប់​លាប​ស្បែក​ឲ្យ​ស និង​រៀបចំ​ប្រ​ព័​ន្ធ​ចុះ​បញ្ជី​ការ​តាម​អន​ឡាញ​ដើម្បី​កំ​ណ​ត់​ពី​ប្រ​ភព​នាំចូល​ឡេ​លាប​ស្បែក​ត្រឹមត្រូវ​ផងដែរ​។​ ​ ​ដូច​នេះ សម្រាប់​មិត្តៗ​នារី​ដែល​ចង់​ប្រើប្រាស់​ឡេ​ដើម្បី​ជួយ​ដល់​សុខភាព​ស្បែក សូម​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា ឈ្មោះ​ផលិតផល និង​ប្រ​ភពផលិតច្បាស់លាស់ ព្រម​ទាំង​មាន​ការ​ទទួល​ពិ​និត្យ​សារធាតុ​ផ្សំ​ត្រឹមត្រូវ​ពី​ក្រសួង​សុខ​ភិ​បាល​ដើម្បី​ចៀ​ស​ផុតពី​បញ្ហា​ទាំងឡាយ​ដូចដែល​អ្នក​ជំ​នា​ញ​បានលើកឡើង​៕​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម