គ្រូ​ជម្រើស​ជាតិ​វែល​ដាក់​ពាក្យ​លា​ឈប់​ ហើយ​ទៅ​ដឹកនាំ​ Sunderland

  • 2017-11-18 02:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Chris Coleman បាន​ស្ម័គ្រ​ចិត្ត​ដើរ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​វែល​ក្រោយ​ដឹក​នាំ​​បាន​ ៥​ឆ្នាំ។​

Chris Coleman

សហព័ន្ធ​បាល់ទាត់​វែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បង្ហាញ​ពី​ការ​សោកស្ដាយ​ចំពោះ​ការ​ចាកចេញ​របស់​បុរស​វ័យ​៤៧​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ។ Coleman អតីត​ខ្សែ​ការពារ​បាន​កាន់កាប់​តំណែង​ខាង​លើ​ជំនួស​ Gary Speed កាល​ពី​ឆ្នាំ​២០១២​ហើយ​នាំ​វែល​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ Euro ២០១៦​។

យ៉ាង​ណា​ក៏​ដោយ​ប្រទេស​ដែល​ស្ថិត​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ​បាន​ខកខាន​ឱកាស​ទៅ​លេង​ World Cup ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​រុស្ស៊ី​ធ្វើ​ឲ្យ​ Coleman និង​ជំនួយការ​សម្រេច​ចិត្ត​ចុះចេញ​ពី​តំណែង។ អតីត​ខ្សែ​បម្រើ​ Ryan Giggs និង​អ្នក​ចាត់ការ West Bromwich ​លោក​ Tony Pulis សុទ្ធ​តែ​ជា​បេក្ខភាព​អាច​ទៅ​ជំនួស​កៅអី​ដែល​ទំនេរ។

ការងារ​​បន្ទាប់​របស់​ Coleman គឺ​ទៅ​ដឹកនាំ​ក្លឹប​អាជីព​វិញ​ម្ដង​គឺ​លោក​បាន​ជ្រើស​យក​ Sunderland ដែល​កំពុង​លេង​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត