Fox Sports ៖ ទ្វីប​អាស៊ី​នៅ​ខ្វះ​ខ្សែ​ប្រយុទ្ធ គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ណា? ​

  • 2017-11-18 05:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ី​មិន​មាន​បញ្ហា​ទេ​សម្រាប់​គុណភាព​កីឡាករ ដូចជា​ខ្សែ​បម្រើ​កណ្ដាល និង ខ្សែ​បម្រើ​ស្លាប ដែល​ចំណាត់​ថ្នាក់​អាច​ប្រៀបធៀប​នៅ​អឺរ៉ុប ដូចជា កីឡាករ Son Heung-min, Keisuke Honda, Shinji Okazaki ជា​ដើម ប៉ុន្តែ​​ទ្វីប​នេះ​នៅ​ខ្វះ​គុណភាព​កីឡាករ​ពាក់​អាវ​លេខ ៩។

ខ្សែ​ប្រយុទ្ធអូស្រ្តាលី Tomi Juric

ប្រភព​ខាង​លើង​បន្ត​ថា ក្នុង​ចំណោម​លីគ​ទាំង​៩​ដែល​ជួរ​មុខ​គេ​នៅ​អាស៊ី​មាន​ដូច​ជា​ ជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី មាន​តែ A-Leaugue របស់​អូស្ត្រាលី និង K-League Classic របស់​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ដែល​មាន​កីឡាករ​ក្នុង​ស្រុក​ជា​អ្នក​ទាត់​បាល់​បញ្ចូល​ទី​ច្រើន​បំផុត (top scorer) ក្រៅ​ពី​នោះ​ ចិន​ជា​ឧទាហរណ៍ កីឡាករ​មាន​គុណភាព​ភាគ​ច្រើន​មក​ពី​អឺរ៉ុប។

ថា​តើ​គេ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​របៀបណា?

​លោក ​Mads Davidsen ​សញ្ជាតិ​ដាណឺម៉ាក ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​លោក Andre Villas-Boas នៅ​ក្រុម Shanghai SIPG ប្រទេស​ចិន បាន​និយាយ​ថា បាល់​ទាត់​សម័យ​ទំនើប​ខ្សែ​បម្រើ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ផង​ដែរ ដូច​យ៉ាង Top Scorer មានRonaldo, Messi, Hazard សុទ្ធ​តែ​លេង​នៅ​ស្លាប ប៉ុន្តែ​លោក​និយាយ​ថា នៅ​ចិន​លោក​នៅ​តែ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ចិន​ពាក់​អាវ​លេខ​៩ ឲ្យ​កាន់​តែ​ច្រើន។

​​ក្រុម​យុវជន Shanghai SIPG ហាត់​ទាត់២០០​គ្រាប់​​រាល់​អាទិត្យ​សម្រាប់​កីឡាករ​ម្នាក់ៗ​ ដើម្បី​ប្រាកដ​ថា​ពួកគេ​​អាច​បង្កើន​ជំនាញ​ស៊ុត។ លោក Mads Davidsen និយាយ​ថា​​បាល់ទាត់​នៅ​ចិន នៅ​តែ​ត្រូវ​ការ​កីឡាករ​បរទេស និង គ្រូ​បរទេស​ជា​ចាំបាច់ ដើម្បី​​ជួយ​បង្កើន​គុណភាព​កីឡាករ​ក្នុង​ស្រុក។ ទន្ទឹម​នឹង​នេះ គេ​អាច​បង្កើត​លីគ U-23 ជាក្របខ័ណ្ឌទី២ ឬ ទី៣ ដើម្បី​ឲ្យ​កីឡាករ​វ័យក្មេង​ទទួល​បាន​ការ​ប្រកួតប្រជែង​គ្រប់គ្រាន់។

ប៉ុន្តែ លោក ​Mads Davidsen មើល​ឃើញ​ការពិបាក​មួយ​ទៀត​ដែល​ពិបាក​ដោះ​ស្រាយ គឺ បញ្ហា​ប្រឈម​របស់​ខ្សែ​ប្រយុទ្ធ វ័យ​១៩​ឆ្នាំ​របស់​ចិន ក្នុង​ការ​បាន​ឱកាស​លេង​ឲ្យ​ក្លឹប​ ប្រសិន​បើ​មាន​ខ្សែ​ប្រយុទ្ធ​បរទេស​ឆ្នើម​ក្នុង​ក្រុម ព្រោះ​កីឡាករ​បរទេស​ទាំង​នោះ​អាច​នឹង​ជួយ​ឲ្យ​ក្លឹប​មាន​ឱកាស​ឈ្នះ​ច្រើន ដែល​ក្លឹប​មិន​អាច​រង់​ចាំ​ឲ្យ​កីឡាករ​វ័យក្មេង​ចិន​យក​ឱកាស​នោះ​មក​បណ្ដុះ​សមត្ថភាព​បាន​ទេ៕

ប្រភព៖ Fox Sports Asia   ប្រែសម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី