Ramos ​បាក់​ខ្ទង់​ច្រមុះ ​ក្នុង​ជំនួប Madrid Derby ​យប់មិញ

  • 2017-11-19 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត Madrid Derby ​កាល​ពី​យប់មិញ​នេះ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ០-០ ​ដែល​ធ្វើ​ឱ្យ​ក្រុម​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​គឺ FC Barcelona ​ព្រោះ​ពួកគេ​កំពុង​ដាច់​ពិន្ទុ​រហូត​ដល់​១០​ពិន្ទុ​ហើយ។

Real Madrid ​ព្យាយាម​លេង​សម្រុក​ខ្លាំង​មែនទែន ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​យក​៣​ពិន្ទុ​ដេញ​តាម Barcelona ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រព័ន្ធ​ការពារ​របស់​ក្រុម Atletico Madrid ​នៅ​តែ​រៀប​បាន​ល្អ​ដដែល ពោល​គឺ​មិន​ឱ្យ​ក្រុម​របស់​លោក Zidane ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​នោះ​ទេ។ មិន​ត្រឹម​តែ​រក​គ្រាប់​បាល់​មិន​បាន​ហើយ ​កីឡាករ​របស់​ក្រុម​អធិរាជ​ស Sergio Ramos ​ថែម​ទាំង​មាន​របួស​បាក់​ខ្ទង់​ច្រមុះ​ត្រូវ​ប្ដូរ​ចេញ​ទៀត ​ក្រោយ​ពី​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ Lucas Hernandez ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ទាំង​ពីរ​លេង​រក្សា​លទ្ធផល ០-០ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ​ហើយ​លទ្ធផល​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​ខ្លាំង​ទាំង​ពីរ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ Barcelona ​ដែរ ត្បិត​អី​ការ​ប្រកួត​នៅ​សល់​ច្រើន​មែន តែ​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​១០​ពិន្ទុ​ឯ​ណោះ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី