សូម​ប្រុង​ប្រយ័ត្ន! ​ព្យុះ​ "គីរ៉ូជី" ​កំពុង​ធ្វើដំណើរ​មក​កម្ពុជា​

  • 2017-11-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹកបានចេញសេចក្ដីប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ​បន្ទាប់​ពីបាន​តាម​ដានលើស្ថាន​ភាព​អាកាសធាតុ​រួចមក ​ឃើញថា​ កម្ពុជានឹងរង​សម្ពាធ​ព្យុះទី២៥​ ឈ្មោះថា គីរ៉ូជី ដែល​បច្ចុប្បន្ន​វាកំពុង​បន្ត​ដំណើរ​មកដល់​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​ហើយ​។

ស្ថានភាព​បែបនេះ​ នឹង​ធ្វើឲ្យកម្ពុជា​កម្ពុជា​ មានភ្លៀង​ធ្លាក់រាយ​ប៉ាយ​ទូទាំង​ប្រទេស​ ចាប់ពី​ថ្ងៃទី ​១៩ដល់ ២០ ​ខែវិច្ឆិកា ​ដោយក្នុង​នោះ​តំបន់​ទទួល​រងឥទ្ធិល​ពលព្យុះ​នេះ​មាននៅ​ ​រាជធានី​ភ្នំពេញ​ ខេត្ត​ស្វាយរៀង​ ព្រៃវែង​ កណ្ដាល​ តាកែវ​ កំពង់ស្ពឺ​ ពោធិ៍សាត់​ និងខេត្ត​បាត់ដំបង​។

​មិនតែ​ប៉ុណ្ណោះ​នៅ​បណ្ដាខេត្ត​​តាមតំបន់​មាត់​សមុទ្រ​ នឹង​មាន​ភ្លៀងធ្លាក់​ មេឃ​ខ្មៅ​អាប់អួល​ ខ្យល់បោក​បក់​ខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់ៗ​ផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី