​ដឹងទេ ​ក្នុង​មួយថ្ងៃៗ សំរាមក្នុង​ក្រុង​មាន​ប៉ុន្មាន​តោន​ និង​ត្រូវ​បង់​ថ្លៃ​សម្អាត​យ៉ាង​ម៉េច?

  • 2017-11-20 02:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​អ្នក​មួយ​ចំនួន​ប្រាកដ​ជាមិនបាន​ដឹងច្បាស់​ទេថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​បាន​​បង្កើត​សម្រាម​ ឬបោះចោលវត្ថុ​លែង​មាន​ម្លៃ​ ជារៀងរាល់​ថ្ងៃមិន​ក្រោម​ ២៣០០ តោននោះទេ​ ដោយ​មាន​ក្រុមហ៊ុន​​ប្រមូល​សម្រាម​មួយ​ឈ្មោះ​ថា ​ស៊ីន​ទ្រី ​មាន​តួនាទី​ប្រមូល​ជា​ប្រចាំ​។

បើតាម​របាយការណ៍​ពីក្រុមហ៊ុន​ ស៊ីនទ្រី​ បានឲ្យ​ដឹងថា​ អ្នក​រស់​នៅ​ភ្នំពេញ​បាន​បញ្ចេញ​សម្រាម​របស់ខ្លួនប្រមាណជាង​ ទៅ ៧០ ០០០តោន ក្នុង​មួយ​ខែៗ​ ឬ ​ចន្លោះ​ពីជាង​ ២០០តោន ​ទៅ​ ៣០០តោន​ ក្នុង​មួយ​ថ្ងៃ​។ ​ហើយសម្រាម​ដែល​ពលរដ្ឋ​លែង​ត្រូវការ​ទាំង​នោះ​ សុទ្ធតែ​ត្រូវ​បង់​ថ្លៃ​​ចំណាយ​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ ដើម្បី​សម្អាត​ផង​ដែរ​។​

យោង​តាម​លិខិត​តារាង​តម្លៃ​ជាមូលដ្ឋាន​ថ្លៃ​ឈ្នួល​សេវាដឹក​ជញ្ជូន​ សម្រាម​ និង​សម្អាត​ក្រុង​ប្រចាំ​ខែ​ ដែលចង​ក្រង​ដោយ​សាលា​ក្រុង​ភ្នំពេញ​ និងក្រសួង​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ទទួល​ពីប្រជា​ពលរដ្ឋ​ក្នុង​តម្លៃ​ខុសៗ​គ្នា​ដូចជា​៖

​-លំនៅដ្ឋាន​ ឬ​ផ្ទះ​ស្នាក់នៅធម្មតា ចាប់ពី​០,៨០​ដុល្លារឡើង​ ទៅតាមប្រភេទ​នៃផ្ទះ​

-ទីតាំង​អាជីវកម្ម​ ​ស្ថិតតាមអាជីវកម្ម ​ប្រភេទផ្លូវ​ ចាប់ពី ​៣ ដុល្លារ ​ដល់​ ៧៥ដុល្លា​រ

-គ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ ចាប់ពី ​៥០ដុល្លារ ​ដល់​ ១០០ដុល្លា​រ

-សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ ចាប់​ពី២ដុល្លារ​ ទៅ ​៦ដុល្លារ​/១បន្ទប់ ​

-ក្លឹបកំសាន្ត រង្គសាល​ ឌីស្គូ ​និង​បៀហ្គាដិន​ ចាប់ពី​ ៥០ដុល្លារ​ ទៅ ​១០០ដុល្លារ ​

-រោង​មហាស្រព​ឬ​ភាពយន្ត​ តម្លៃ​ ៥០ដុល្លារ​

-អគារ​ ឬឃ្លាំង​លក់​រថយន្ត ​ឬទោចក្រ​យានយន្ត ​ចាប់ពី​៣០ដុល្លារ ​ទៅ ៥០ដុល្លារ​

-ឃ្លាំង​ស្ដុក​ទំនិញ​ ១០ដុល្លារ ទៅ ១០០​ដុល្លារ​ឡើង

​-ស្ថានីយ​ប្រេង​ ៣០ដុល្លារទៅ ៥០ដុល្លារ​

​-ភូមិគ្រឹះ​ ៣ដុល្លារ ទៅ ២៥ដុល្លារ​

​-ស្ថានទូត​ ស្ថាន​កុងស៊ុល ​អង្គការក្រៅ​រដ្ឋាភិបាល​ ២៥ដុល្លារ​ ទៅ ១០០ដុល្លារ​ឡើង

​-ផ្សារទំនើប​(Mart) ចាប់ពី ​៥០ដុល្លារទៅ​ ១០០ដុល្លារ​

​-ហាងទំនិញ ​ចាប់ពី​ ១៥ដុល្លារ​ ទៅ២៥ដុល្លារ​

​-មន្ទីរ​​ព្យាបាល​ជំងឺ​ ឬគ្លីនិក ​ចាប់ពី ២០ដុល្លារ ​ទៅ ៥០ដុល្លារឡើង

​-សាលា​រៀនឯកជន​ ចាប់ពី ​៣០ដុល្លារ​ ទៅ ២៥០ដុល្លារឡើង

​-រោងចក្រ​ ​សិប្បកម្ម​ ចាប់ពី ៥០ដុល្លារ​ ទៅ​ ១០០ដុល្លារ​ឡើង

-ស្ថាប័ន​រដ្ឋសាធារណៈ​(អង្គភាព មន្ទីរ...)​ តម្លៃ២០ដុល្លារ​

-តូប​លក់ដូរ​ក្នុងផ្សារ​និង​តាមផ្លូវ​គិតជា​ប្រចាំថ្ងៃ ​១០០រៀល​៕​

អត្ថបទ៖ ស៊ិន សាវ៉េត