ការ​ប្រកួត​របស់  ស៊ឹម​ ប៊ុនស្រ៊ន់​  នឹង​មាន​ Live ផ្ទាល់​លើ​ហ្វេសប៊ុក

  • 2017-11-20 02:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​​​រវាង​​ជើង​ខ្លាំង​វាយ​ក្នុង​ទ្រុង​កម្ពុជា ស៊ឹម​ ប៊ុនស្រ៊ន់ និង​កីឡាករ​ចិន Miao Li Tao នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ One Championship ។

ប៊ុនស្រ៊ន់ នឹង​ប្រកួត​គូ​ទី​មួយ​នៃ​ព្រឹត្តិការណ៍ ONE: IMMORTAL PURSUIT ដែល​ត្រូវ​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ២០១៧​ខាង​មុខ​នេះ ចាប់​ពី​ម៉ោង​៦​ល្ងាច​តទៅ។ ក្រៅ​ពី ប៊ុនស្រ៊ន់​គេ​ក៏​នៅ​ការ​ផ្សាយ​ផ្ទាល់​គូ​ពិសេស​​ពីរ​គូ​ទៀត​ដែរ។ មូល​ហេតុ​​នៃ​ការ​ផ្សាយ​នេះ ដោយ​ One Championship បាន​ចាត់​៣​គូ​នេះ​​ក្នុង​បញ្ជី​ជា​គូ​ដំបូង​នៃ​ព្រឹត្តិការណ៍។

ចំណែក​ជំនួស​រវាង  វី ស្រីខួច​ ទល់​នឹង​កីឡា​ការិនី​ម្ចាស់​ផ្ទះ May Ooi មិន​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ផេក​ហ្វេសប៊ុក​ទេ ដោយ​​គូ​នេះ​ត្រូវ​បាន​ចាត់​ក្នុង​បញ្ជី​ក្រុម Main Card(ការប្រកួត​សំខាន់) ដូច្នេះ​ចង់​ទស្សនា​ទាល់​តែ​ទិញ​សិទ្ធ​។

៣​គូ​ដែល​គេ​ផ្ទាល់​ផ្ទាល់​លើ​ហ្វេសហ៊ុក

រាល់​​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី One Championship គេ​បែក​ចែក​ជា​២​ក្រុម​គឺ​ក្រុម​ប្រកួត​ដំបូង​និង Main Card។​ ​ព្រឹត្តិការណ៍ ONE: IMMORTAL PURSUIT កម្ពុជា​បាន​បញ្ជូន​កីឡាករ​និង​កីឡា​ការិនី​​២​រូប​​ទៅ​ប្រកួត​រួម​មាន ស៊ឹម​ ប៊ុនស្រ៊ន់ និង  វី ស្រីខួច​ ៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី