Cavani ប្រាប់​ថា​ Neymar នឹង​ទាត់​ប៉េណាល់ទី​ទាំង​អស់​របស់​ PSG

  • 2017-11-20 03:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Edinson Cavani បាន​បង្ហើប​ថា​មិត្ត​រួម​ក្រុម​ Neymar នឹង​ទាត់​បាល់​ប៉េណាល់​ទី​ទាំង​អស់​របស់​ Paris Saint-Germain មិន​ថា​នៅ​ Franch Ligue 1 ឬ​ UEFA Champions League។

Cavani និង Neymar

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​គឺ​ជា​អតីត​អ្នក​ទាត់​បាល់​ប៉េណាល់ទី​រហូត​មក​របស់​ PSG ប៉ុន្តែ​ភាព​ចម្រូង​ចម្រាស​​បាន​កើត​មាន​ឡើង​កាល​ពី​ដើម​រដូវ​កាល​បន្ទាប់​ពី​ Neymar និង​រូប​គេ​បាន​ដណ្ដើម​គ្នា​ទាត់​បាល់​ពិន័យ​ប៉េណាល់​ទី។ Cavani ក្រោយ​មក​ត្រូវ​ម្ចាស់​ក្លឹប​ផ្ដល់​ឲ្យ​១​លាន​អឺរ៉ូ​ដើម្បី​បោះបង់​សិទ្ធ​ទាត់​ប៉េណាល់ទី​តែ​ត្រូវ​សាមី​ខ្លួន​បដិសេធ។

យ៉ាង​ណា​ ដំណោះស្រាយ​ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ គឺ​ Neymar គឺ​ជា​បេក្ខភាព​ទី​មួយ​ដែល​ត្រូវ​ទាត់​បាល់​បេណាល់ទី​របស់​ PSG។ ការ​សម្រេច​ខាង​លើ​មិន​មែន​ដោយសារ​ Cavani បោះបង់​សិទ្ធ​របស់​ខ្លួន​ទេ គឺ​បើ​តាម​ Thiago Silva ឲ្យ​ដឹង​ថា​វា​ជា​ការ​សម្រេច​របស់​អ្នក​ចាត់ការ​ទូទៅ​លោក Unai Emery៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត