ដឹង​កាលបរិច្ឆេទ​ប្រគំតន្ត្រី​របស់ CL និង​ថ្ងៃទទួលសំបុត្រ​ចូលទស្សនា​ហើយ

  • 2017-11-20 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ទាក់ទង​នឹង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​ CL មក​កាន់កម្ពុជា ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

ជាក់ស្ដែង​នៅ​មុន​នេះ​បន្តិច​ Smart បាន​បើក​សន្និសីទ​កាសែត​ជម្រាប​ជូន​នូវ​ព័ត៌មាន​ ក៏ដូច​ជា​កាលបរិច្ឆេទ​លម្អិត​ ទាក់ទងនឹងវត្តមាន CL មក​ប្រគំតន្ត្រីក្នុងប្រទេស​កម្ពុជា។

ផ្អែក​តាម​ការ​ជម្រាប​ជូន​របស់​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន​ Smart លោក Thomas Hundt បាន​ឲ្យ​ដឹង​ថាការ​ប្រគំ​តន្ត្រី​របស់​ CL នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០៩​ ខែ​ធ្នូ ឆ្នាំ២០១៧​ខាង​មុខ​នេះ​ហើយ។ ឆ្លើយ​តប​នឹង​សំណួរ​ថា​ តើ​មូល​ហេតុ​អ្វី​បាន​ជា​ Smart សម្រេច​ជ្រើស​យក​ តារា​ស្រី​ CL មក​កាន់​ប្រទេស​កម្ពុជា។ លោក Thomas បាន​ឲ្យ​ប្រាប់​ថា ដោយសារ​ CL គឺ​ជា​តារា​ស្រី​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ប្រចាំ​វិស័យ​ K-Pop។ ណាមួយ​ នាង​ក៏​ជា​តារា​ដែល​មាន​ភាព​ជោគជ័យ​គួរសម​ពេល​វិវិត្ត​ខ្លូន​ ឈាន​ជើង​ចូល​ក្នុង​ពិភព​សិល្បៈ​អាមេរិក។

មួយ​វិញ​ទៀត​ Smart ពិត​ជា​ចង់​អញ្ជើញ​ តារា​ល្បីៗ​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​ទាំង​អស់ ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ដែល​អញ្ជើញ​ពួកគេ​ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ​ក្រុម​ហ៊ុន​ នឹង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ក្នុង​ការ​នាំ​មក​ជូន​ប្រជា​ជន​កម្ពុជា​នូវ​វត្តមាន​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ មក​ធ្វើ​ការ​ប្រគំតន្ត្រី​ក្នុង​ប្រទេស។

ចំពោះ​សំបុត្រ​ចូលរួម​ទស្សនា​ការប្រគំតន្ត្រី​របស់​ CL នឹង​ដាក់លក់​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកាស្អែកនេះ៕

អត្ថបទ៖ យី សុធារី