ទាក់ចិត្តខ្លាំងពេក អ្នកនិពន្ធវ័យក្មេងសម្រេចចិត្តបោះពុម្ពប្រលោមលោកជាសៀវភៅ
- 2017-11-20 08:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាក់ចិត្តខ្លាំងពេក អ្នកនិពន្ធវ័យក្មេងសម្រេចចិត្តបោះពុម្ពប្រលោមលោកជាសៀវភៅ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះអ្នកនិពន្ធប្រលោមលោកវ័យក្មេងកញ្ញា គឺម ឌីណា បានធ្វើពិធីសម្ពោធការបោះពុម្ពសៀវភៅប្រលោមលោករឿង "ភរិយាខ្ញុំអាយុ១៨ឆ្នាំ"លើកដំបូងរបស់ខ្លួនក្នុងគោលបំណងលើកស្ទួយកម្ពស់ការអាននៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធបោះពុម្ព និងផ្សព្វផ្សាយរឿងប្រលោមលោក កញ្ញា គឹម ឌីណា បានរៀបរាប់ថា កន្លងមកខ្លួនធ្លាប់និពន្ធប្រលោមលោកជាច្រើនមកហើយ តែមិនដែលយកមកបោះពុម្ពចេញជាសៀវភៅឡើយ ដោយសារតែកន្លងមករឿងទាំងអស់នោះ មិនបានទាក់ចិត្តកញ្ញា និងមិត្តអ្នកអានខ្លាំងដូចរឿង "ភរិយាខ្ញុំអាយុ១៨ឆ្នាំ"។
ហេតុផលធ្វើឲ្យប្រលោមលោករឿង "ភរិយាខ្ញុំអាយុ១៨ឆ្នាំ" ទាក់ចិត្តអ្នកអាន ព្រោះវាជាប្រលោមលោកបែបមនោសញ្ចេតនាចំពោះទឹកចិត្តតួឯកប្រុសទៅលើតួឯកស្រីក្នុងរឿង ជាពិសេសគឺផ្ដោតសំខាន់ទៅលើយុវវ័យតែម្ដង។ ដូច្នេះហើយទើប ឌីណា សង្ឃឹម និងជឿជាក់ថាក្រោយពីបោះពុម្ពចេញជាសៀវភៅ នឹងមានអ្នកអានកាន់តែច្រើន។
កញ្ញា គឹម ឌីណា បាននិយាយថា៖" ខ្ញុំនិពន្ធប្រលោមលោកបានប្រហែល១០ ហើយតែខ្ញុំមិនយល់ហេតុអ្វីខ្ញុំស្រឡាញ់រឿង "ភរិយាខ្ញុំអាយុ១៨ឆ្នាំ"ជាងគេ ប្រហែលជាមកពីមនោសញ្ចេតនាដ៏ស្រទន់របស់តួប្រុសនៅក្នុងរឿងហ្នឹង ទោះបីប្រពន្ធថាឲ្យយ៉ាងមិចគាត់នៅតែចិត្តត្រជាក់ជាមួយ"។
កញ្ញា គឹម ឌីណា បានចូលប្រឡូកក្នុងការសរសេរប្រលោមលោកបានរយៈពេល១០ឆ្នាំ។ កន្លងមកកញ្ញាធ្លាប់សរសេររឿងមួយចំនួនដូចជា "ប្រអប់សំបុត្រចោលទុក្ខ" “ភរិយាឥតព្រាងទុក" “យប់ពេញបារមី" “ផ្ការីកក្រោមភ្លៀង" “កំពូលដួងចិត្ត" និងជាច្រើនរឿងទៀត៕