ផន​ ប៊ុនម៉ៅ​ លើក​ឡើង​ពី​បទ​ពិសោធ​យក​ឈ្នះ​ពេល​ប៉ះ​កីឡាករ​ខ្ពស់ៗ​

  • 2017-11-20 07:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​ ផន​ ប៊ុនម៉ៅ​ ប្រាប់​ពី​វិធី​វ៉ៃ​ខ្លះៗ​ពេល​ប៉ះ​អ្នក​ប្រដាល់​ដែល​ខ្ពស់​ហើយ​ល្អ​ជង្គង់​ ទី១​ត្រូវ​ប្រើ​បញ្ញា​ ទី២​វ៉ៃ​ដោយ​បច្ចេកទេស​បំផុត។​

កីឡាករ ផន ប៊ុនម៉ៅ ក្រហម

កីឡាករ​ ផន​ ប៊ុនម៉ៅ​ បាន​ឲ្យ​ដឹង​ថា​ បើ​ប៉ះ​ដៃ​គូ​កម្ពស់​ប្រហាក់ប្រហែល​គ្នា​មិន​សូវ​ជា​ពិបាក​វ៉ៃ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​ប៉ះ​គេ​ខ្ពស់​ហើយ​ល្អ​ នោះ​អ្នក​ទាប​ពិបាក​នឹង​វ៉ៃ​យក​ឈ្នះ​បន្តិច។​ សម្រាប់​ការ​ប្រកួត​ប៉ះ​ជើង​ខ្លាំង​ រ័ត្ន​ តារា​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ពិតជា​ស្វិតស្វាញ​មែនទែន​ទម្រាំ​អាច​យក​ឈ្នះ​បាន​ ព្រោះ​គេ​ខ្ពស់​ ជា​ហេតុ​ធ្វើ​ឲ្យ​ «ប៊ុនម៉ៅ»​ ពិបាក​នឹង​ចូល​វ៉ៃ​ ទាល់តែ​ប្ដូរ​របៀប​វ៉ៃ​ខុស​ពី​ធម្មតា​ទើប​អាច​ឈ្នះ។​

កីឡាករ ផន ប៊ុនម៉ៅ ក្រហម

អ្នក​ប្រដាល់​ខាង​លើ​បន្ត​ថា​ ពេល​ជួប​អ្នក​ខ្ពស់​គួរ​ណាស់​កុំ​ព្យាយាម​វ៉ៃ​ទល់មុខ​ជា​មួយ​គេ​ បើ​មិន​ដូច្នេះ​ទេ​ គឺ​គ្រោះ​ថ្នាក់​ខ្លួន​ឯង​ហើយ​ ដៃ​គេ​វែង​លូក​ដល់​ៗ​ ដូច​នេះ​ត្រូវ​ចេញ​ចំហៀង​វិញ​ មិន​ថា​ខាង​ឆ្វេង​ ឬ​ស្ដាំ​ឡើយ ​រួច​ចាំ​វ៉ៃ​ចេញ​ទើប​បាន​ផល​ ជាក់​ស្ដែង​ពេល​ឈ្នះ​ រ័ត្ន​ តារា​ គឺ​ខ្លួន​ប្រកួត​បែប​នេះ​ទើប​បាន​ជ័យជម្នះ។​

កីឡាករ ផន ប៊ុនម៉ៅ ក្រហម

ផន​ ប៊ុនម៉ៅ​ ជា​បេក្ខភាព​ម្នាក់​ទៀត​ហើយ​ដែល​ឈាន​ទៅ​ជុំ​ទី៣​បន្ត​ ដែល​មាន​កីឡាករ​៨នាក់​ត្រូវ​ប្រកួតប្រជែង​ នៃ​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ ក្រោយ​រូប​គេ​ឈ្នះ​ពិន្ទុ​កីឡាករ​ រ័ត្ន​ តារា​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៨​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​