ទូរសព្ទ​បត់​ ​SAMSUNG W2018​ ​ត្រៀម​លេច​មុខ​នៅ​ប្រទេស​ចិន

  • 2017-11-20 07:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ព័ត៌មាន​ខ្លះ​ៗ​ស្រង់​ចេញ​ពី​គណនី​ ​@MMDJ​ ​លើ​បណ្ដាញ​សង្គម​ ​Twitter​ ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ ​SAMSUNG​ ​នឹង​ប្រកាស​នូវ​ស្មាតហ្វូន​បត់​បាន​ ​ម៉ូដែល​ ​W2018​ ​ក្នុង​ទីក្រុង​ ​Xiamen​ ​ថ្ងៃ​ទី ១ ខែ​ធ្នូ​ខាង​មុខ​នេះ។

វា​នឹង​ប្រែ​ក្លាយ​ជា​ស្មាតហ្វូន​បត់​ ​កម្លាំង​ម៉ាស៊ីន​កប់​ប្រចាំ​ឆ្នាំ​ ​២០១៧​ ​ដោយ​មាន​ការ​លេចឮ​នឹង​បំពាក់​មុខងារ​ ​Iris Scanner​ ​ព្រម​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ ​មាន​ឈីប​ ​Snapdragon 835​ ​បូក​ផ្សំ​ ​RAM ៦GB​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​១២៨GB។ ដំណើរការ​លើ​ ​Android Nougat​ ​ចេញ​ពី​ប្រអប់​ស្រាប់​ ​មាន​អេក្រង់​មិន​ធំ​ពេក​ត្រឹម​ ​៤.២ អ៊ីញ​ ​កម្រិត​​ FullHD​ ​ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ​១២MP Aperture F១/៥​ ​និង​កាមេរ៉ា​មុខ​ ​៥MP​ ​ហើយ​ថាមពល​ថ្ម​ទំហំ ២,៣០០mAh។

ចំពោះ​មុខងារ​ពិសេស​បន្ថែម​ ​រួម​មាន​ AI, Bixby ដោយ​ជំនួយ​ពី​ប៊ូតុង​ចំហៀង​ ​មិន​ចាញ់​ ​Galaxy S8 គ្រាន់​តម្លៃ​ផ្លូវការ​មិន​ទាន់​បញ្ជាក់​ប្រាប់​នៅ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា