សកម្មភាព​ពិសេសៗរបស់​ក្រុម BTS ក្នុង​កម្មវិធី​ពាន​រង្វាន់ AMAs

  • 2017-11-20 09:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ពី​យប់​ថ្ងៃ​អាទិត្យ ក្រុម​តារា​ចម្រៀង​ប្រុស​កូរ៉េ BTS បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​កម្មវិធី​ពាន​រង្វាន់ AMAs ចាប់​តាំង​ពី​ពួក​គេ​បាន​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម ​រហូត​ដល់​ការ​សម្ដែង​ផ្ទាល់​​របស់​ពួក​គេ។

ខាង​ក្រោម​នេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​អាច​និយាយ​បាន​ថា​ក្រុម​តារា​ចម្រៀង​មួយ​ក្រុម​នេះ​ពិត​ជា​មាន​ភាព​ល្បី​ល្បាញ​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស។

១. ស្ទីល​ម៉ូដ​សម្លៀកបំពាក់​លើ​កម្រាល​ព្រំ​ក្រហម

ក្រុម​តារា​ចម្រៀង​នេះ​ ពិត​ជា​មាន​ភាព​លេច​ធ្លោ​ជា​ខ្លាំង​នៅ​ពេល​ដែល​ពួក​គេ​ដើរ​ចូល​កម្មវិធី​ជាមួយ​នឹង​ឈុត​អាវ​ខ្មៅ​ ខោ​ខ្មៅ​ដែល​មើល​ទៅ​ពិត​ជា​ស័ក្ដិសម​ខ្លាំង​ណាស់។

២. ពួក​គេ​ច្រៀង​តាម​តារា​ចម្រៀង​ Demi Lovato ដោយ​អារម្មណ៍រីករាយ

​​​​​​​​​​កាល​ពី​យប់​មិញ​នេះ តារា​ចម្រៀង​ Demi Lovato ​ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​ឆាក​ AMAs ជាមួយ​នឹង​បទ​ចម្រៀង​ "Sorry, Not Sorry" របស់​នាង។ ក្នុង​នោះ​ដែរ នៅ​ពេល​ដែល​កាមេរ៉ា​បង្វែរ​ត្រូវ​ក្រុម​ចម្រៀង BTS នោះ​ ប្រិយ​មិត្ត​សង្កេត​ឃើញ​ថា​ពួក​គេ​សប្បាយ​រីករាយ ជាមួយ​នឹង​ការ​ច្រៀង​លេង​តាម Demi Lovato ណាស់។

៣. អំឡុង​ពេល​សម្ដែង​បទ​ចម្រៀង​របស់​ពួក​គេ

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី