តារា​បូលីវូដ​ ណា​ខ្លះធ្លាប់​ត្រូវ​​អ្នក​ដឹក​នាំ​រឿង​បដិសេធ​ មុន​ពេល​ល្បី​?

  • 2017-11-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​មនុស្ស​ដែល​ជោគ​ជ័យ​ភាគ​ច្រើន​តែង​តែ​ជួប​ប្រទះ​នូវ​ឧបសគ្គ​ និង​ភាព​បរាជ័យ​មុន​ពេល​ពួក​គេ​សម្រេច​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​នោះ។ តួយ៉ាង​ដូច​ជា​តារា​សម្ដែងបូលីវូដ មួយ​ចំនួន​​មុន​ពេល​​ល្បី​ ពួក​គេ​ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​បដិសេធ​ជា​ច្រើន​ដង​ ដោយ​សារ​តែ​រូប​រាង និង​មុខ​មាត់​របស់​ពួកគេ។

១. តារា​សម្ដែង Amitabh Bachchan

តារា​សម្ដែង Amitabh Bachchan ធ្លាប់​ត្រូវ អ្នក​ដឹក​នាំ​រឿង​បដិសេធ​មិន​ឲ្យ​សម្ដែង​ដោយ​សារ​តែ​លោក​មាន​កម្ពស់​ខ្ពស់​ពេក។ លោក​ទទួល​​បាន​ការ​បដិសេធ​បែប​នេះ​អស់​រយៈ​ពេល ៨ឆ្នាំ​ទម្រាំ​លោក​ទទួល​បាន​ប្រជាប្រិយ​ភាព​ឡើង​វិញ។

២. តារា​សម្ដែង  Katrina Kaif

បច្ចុប្បន្ន​នេះ​តារា​សម្ដែង Katrina Kaif មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ដោយសារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង។ ទោះ​ជា​យ៉ាង​ណា​ បើ​ងាក​ទៅ​ពេល​អតីតកាល ពេល​នាង​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ដំបូង តារា​សម្ដែង​រូប​នេះ​ជួប​ភាព​បរាជ័យ​ជា​ច្រើន​ដង ដោយ​សារ​តែ​មុខ​មាត់​របស់​នាង​ដូច​ជា​ជន​ជាតិ​បរទេស​ខ្លាំង​ពេក។

៣. តារា​សម្ដែង  Irrfan Khan

ពេល​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ដំបូង Irrfan Khan មិន​ទទួល​បាន​កម្រៃ​ពី​ការ​ថត​រឿង​ណា​មួយ​នោះ​ទេ។ អ្នក​គ្រប់​គ្រង​ផលិត​បាន​ប្រាប់​លោក​ថា​ ការ​សម្ដែង​របស់​លោក​មិន​សម​នឹង​ទទួល​បាន​កម្រៃ​ឡើយ។ លោក​​ត្រូវ​បាន​បដិសេធ​អស់​រយៈ​ពេល ៦​ឆ្នាំ​។ បន្ទាប់​ពី​មាន​ការ​ព្យាយាម​តស៊ូ​ លោក​ក៏​មាន​ភាព​ល្បី​ល្បាញ​ទាំង​ក្នុង​បូលីវូដ និង ហូលីវូដ។

៤. តារា​សម្ដែង Govinda

អ្នក​ដឹក​នាំ​រឿង​ធ្លាប់​ បដិសេធ​លោក Govinda ដោយ​សារ​លោក​មាន​មុខ​មាត់​ក្មេង​ពេក តែ​លោក​នៅ​តែ​មិន​បោះ​បង់​ក្ដី​ស្រមៃ រហូត​ក្លាយ​ជា​តារា​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដល់​សព្វ​ថ្ងៃ​នេះ។

៥. តារា​សម្ដែង Dhanush

លោក Dhanush ត្រូវ​អ្នក​ដឹក​នាំ​រឿង​ប្រាប់​ថា​លោក​មិន​មាន​រូប​រាង​សង្ហា​គ្រប់​គ្រាន់​នឹង​ក្លាយ​ជា​តារា​សម្ដែង​នោះ​ទេ។ ប៉ុន្តែ​លោក​មិន​បាន​យក​សម្ដី​របស់​ពួក​គេ​ដាក់​ក្នុង​ចិត្ត​នោះ​ឡើយ លោកនៅ​តែ​បន្ត​ធ្វើ​វា​រហូត​ទទួល​បាន​ភាព​ល្បី​ល្បាញ​ដល់​សព្វ​ថ្ងៃ​នេះ។

៦. តារា​សម្ដែង​ Anushka Sharma

តារា​សម្ដែង Anushka Sharma ត្រូវ​បាន​រិះ​គន់​ថា​មុខ​របស់​នាង​មិន​ស្រស់​ស្អាត។ តែ​នាង​មិន​បាន​អន់​ចិត្ត​ហើយ​ថែម​ទាំង​បន្ត​ធ្វើ​ការងារ​របស់​នាង​រហូត​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​មនុស្ស​គ្រប់​គ្នា​​។

៧. តារា​សម្ដែង Arjun Kapoor

តារា​សម្ដែង Arjun Kapoor ធ្លាប់​ត្រូវ​​អ្នក​ដឹក​នាំ​បដិសេធ​ជា​ច្រើន​ដង​ ព្រោះ​លោក​មាន​រូបរាង​ធាត់​ពេក។ ដោយ​សារ​តែ​ភាព​ឈឺ​ចាប់​នេះ ទើប​ធ្វើ​ឲ្យ​លោក​តស៊ូ​រហូត​មាន​ថ្ងៃ​នេះ៕

ប្រភព៖ Laughing Colours   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី