Pulis ម្នាក់​ទៀត​ត្រូវ​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ពី​ក្លឹប​នៅ Premier League

  • 2017-11-21 01:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tony Pulis ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់​ការ​ទូទៅ​ West Brom កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​នៅ​១២​ប្រកួត​ដំបូង។​

Tony Pulis

អ្នក​ចាត់ការ​សញ្ជាតិ​វែល​ជួយ​ West Brom ឈរ​លេខ​១៧​មាន​គម្លាត​១​ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម​ស្ថិត​​នៅ​តំបន់​គេ​កាត់​ចោល​ ហើយ​​ឈ្នះ​តែ​២​ដង​​ក្នុង​ការ​ប្រកួត​កន្លង​មក។ ក្រុម​រហស្សនាម​ថា​ The Baggies ប្រកួត​លើក​ចុង​ក្រោយ​ចាញ់​ Chelsea ៤-០ នៅ​ផ្ទះ​ខ្លួន​ឯង​ជា​បរាជ័យ​លើក​ទី៦​រដូវ​កាល​នេះ​។ ​

អំឡុង​ពេល​កៅអី​ទំនេរ​លោក Gary Megson ​ជា​​ជំនួយ​ការ​អ្នក​ចាត់ការ​ទូទៅ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ជា​​បណ្ដោះ​អាសន្ន​រហូត​ដល់​ក្លឹប​រក​បាន​អ្នក​ថ្មី​។ Pulis គឺ​ជា​អ្នក​ចាត់​ការ​ទី​៥​ដែល​ត្រូវ​បណ្ដេញ​ចេញ​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​បន្ទាប់​ពី​លោក Frank de Boer (Crystal Palace),​ Craig Shakespeare (Leicester), Ronald Koeman (Everton) និង​ Slaven Bilic (West Ham)។

កាល​ពី​សប្ដាហ៍​មុន​ Tony Pulis មាន​ឈ្មោះ​ស្ថិត​ក្នុង​បេក្ខភាព​ដែល​អាច​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វែល។ បុរស​វ័យ​៥៩​ឆ្នាំ​ ជោកជាំ​ដឹកនាំ​ក្លឹប​នៅ​អង់គ្លេស​តាំង​ពី​ឆ្នាំ​១៩៩២​មក​ ក្នុង​នោះ​មាន​ដូចជា Bournemouth, Gillingham, Bristol City, Portsmouth, Stoke City, Plymouth Argyle, Stoke City និង​ Crystal Palace៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត