តារាម៉ូដែលចិនម្នាក់ល្បីពេញអ៊ីនធឺណិត ក្រោយធ្វើរឿង១ ពេលដួលលើឆាកបង្ហាញម៉ូដ
- 2017-11-21 02:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែលចិនម្នាក់ល្បីពេញអ៊ីនធឺណិត ក្រោយធ្វើរឿង១ ពេលដួលលើឆាកបង្ហាញម៉ូដ
ចន្លោះមិនឃើញ
តារាម៉ូដែលដ៏ល្បីរបស់ចិន បានធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង នៅពេលឃើញពីភាពក្លាហាន និងស្មារតីរឹងមាំ នៅពេលនាងជួបហេតុការណ៍ចៃដន្យ ដ៏អាម៉ាស់លើឆាកបង្ហាញម៉ូដដ៏ធំ។
តារាម៉ូដែល Ming Xi បានភ្លាត់ជើង រអិលដួលមួយជំហរ ពេលដើរម៉ូដ ក្នុងកម្មវិធីបង្ហាញម៉ូដដ៏ល្បី “Victoria’s Secret Fashion Show” ក្នុងទីក្រុងសៀងហៃ ថ្ងៃទី ២០ ខែវិច្ឆិកា ម្សិលមិញនេះ។ មិនបង្អង់យូរ ក្រោយក្រោយដួលភ្លាម នាងមិនបានទោរទន់ឡើយ ពោល នាងបានប្រញាប់សម្រួលគ្រឿងតុបតែងលើក្បាលនាង ឲ្យមានរបៀបរៀបរយឡើងវិញ។
ទស្សនាវីដេអូខាងក្រោម៖
អ្វីដែលគួរឲ្យសរសើរ គឺ Ming Xi នៅតែបង្ហាញនូវស្នាមញញឹម ទៅកាន់ទស្សនិកជន ពោរពេញទៅដោយទំនុកចិត្តពេញខ្លួន។ ចំណែកអ្នកទស្សនានៅចំពោះមុខនាងទាំងអស់ បានស្រែកហ៊ោ និងទះដៃគាំទ្រ ផ្ដល់កម្លាំងចិត្តដល់តារាម៉ូដែលរូបនេះគ្រប់គ្នា។
ដោយឡែក មិនត្រឹមតែ Ming Xu ទេដែលទទួលបានការកោតសរសើរ សូម្បី ស្រីស្អាត Gizele Oliveira ក៏ដូចគ្នា។ ជាក់ស្ដែង នៅពេល Ming ដួល Oliveira គឺជាអ្នកបន្ទាប់ដែលត្រូវដើរពីក្រោយ ដូចនេះភ្លាមៗពេលឃើញ មិត្តរួមអាជីពដួលភ្លាម នាងបានដើរតម្រង់ ទៅជួយគ្រាឡើងភ្លាម។
កាយវិការនេះបានធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ពោលមិនមែនដោយសារទេពកោសល្យបង្ហាញម៉ូដ របស់ Oliveira ទេ តែមកពីឃើញទឹកចិត្តដ៏ល្អរបស់នាង ជួយមិត្តរួមក្រុមពេលជួបហេតុការណ៍ចៃដន្យបែបនេះ៕
Chinese model Ming Xi suffers tumble at Victoria's Secret Fashion Show, but recovers gracefully. Gizele Oliveira is a real life angel for helping her up and giving her the moment back. Bravo!