យុវតី កឹម ស្រីកែវ ត្រៀម​បង្ហាញ​ស្នាដៃ​គំនូរ​ដ៏​អស្ចារ្យ​លើ​​ឆាក​អន្តរជាតិ(វីដេអូ)

  • 2017-11-21 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​រូប​ស្រស់​ កឹម ស្រី​កែវ ដែល​ជា​គ្រង​តំណែង​ជា​បវរកញ្ញា​កម្ពុជា​ចំណាត់​ថ្នាក់​លេខ​៣ និង​កំពុង​មាន​បេសកកម្ម​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​​ Miss Tourism International 2017 ប្រាប់​ថា​នាង​បាន​ត្រៀម​ទេពកោសល្យ​​ពិសេស​មួយ​ទៅ​បង្ហាញ​នៅ​កម្មវិធី​ប្រកួតនេះ។

សម្រាប់​កម្មវិធី​នេះ​ ស្រី​ស្អាត​វ័យ​២០​ឆ្នាំ​ប្រាប់​ថា នាង​ត្រៀម​យក​ទេពកោសល្យ​ពិសេស​មួយ​គឺ ការ​គូរ​គំនូរ​ដែល​ប្រើ​រយៈ​ពេល​ខ្លី ពោល​គឺ​ត្រឹម​២ ទៅ​៥​នាទី​ប៉ុណ្ណោះ។ ដោយ​សុំ​លាក់​ពី​ប្រភេទ​គំនូរ​ ស្រីកែវ និយាយថា៖ "អត់​ទាន់​អាច​ប្រាប់​បាន​ទេ​បង​ គ្រាន់​តែ​ចង់​បង្ហើប​ថា គំនូរ​ហ្នឹង​ គឺ​​ជា​គំនូរ​ម្យ៉ាង​ដែល​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា"។

កញ្ញា បន្ត​ថា ដោយ​សារ​កម្មវិធី​ខាង​លើ ពាក់ព័ន្ធ​យ៉ាង​ស៊ី​ជម្រៅ​លើ​វិស័យ​​ទេសចរណ៍ ដូច្នេះ​រូប​នាង​មិន​ភ្លេច​ឡើយ​ក្នុង​ការ​នាំ​យក​តំបន់​ទេសចរណ៍​ខ្មែរ ទៅ​បង្ហាញ​ និង​ប្រាប់​ដល់​អន្តរជាតិ ពិសេស​​តំបន់​វប្បធម៌​នៅ​ ខេត្ត​សៀម និង​តំបន់​មាត់​សមុទ្រ​ នៅ​ខេត្ត​ព្រះសីហនុ ។

ជា​និស្សិត​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​ យុវតី​រូប​ស្រស់បញ្ជាក់​ថា វា​ហាក់​ដូច​ជា​លឿន​បន្តិច​មែន​ សម្រាប់​នាង​ ក្នុង​ការ​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​ដ៏​ធំ​បែប​នេះ តែ​ទោះ​ជា​យ៉ាង​ណា​នាង​បាន​ហ្វឹក​ហាត់​លើ​វិញ្ញាសា​ជា​ច្រើន​ហើយ​ក្នុង​រយៈពេល​មុន​ចេញ​ប្រកួត។

កម្មវិធី Miss Tourism International 2017 គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​កំពុង​ដំណើរ​ការ និង​ត្រៀម​ប្រកាស​លទ្ធផល​នៅ​​ថ្ងៃ​ទី ៦ ខែ​ធ្នូ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី៕​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី