​តិចអត់ដឹងថា ម្រាមដៃទាំង ៥ តំណាង​អ្វី​សម្រាប់​អ្នកជោគជ័យ?​

  • 2017-11-21 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ឌិន ​សុម៉េតធារិទ្ធ​ ​ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា​ បាន​ថ្លែងផ្ដាំ​ផ្ញើដល់​អ្នកចង់​កា្លយជា​សហគ្រិន​ថា​ ​មុនចាប់​ផ្ដើម​ ​និង​ពេល​បោះ​ជំហាន​លើវិថី​ជំនួញ​ ​ដោយ​ជោគ​ជ័យ​សហគ្រិន​គ្រប់រូប​គប្បីរៀន​តាមក្បួន​នៃម្រាមដៃ​ទាំងប្រាំ​។ លោកលើកឡើងបែបនេះ ក្នុងពិធីសម្ពោធក្រុមហ៊ុន Awsome 88 Gift នៅសណ្ឋាគារ Raffle កាលពីកន្លងទៅ។

ខាង​ក្រោម​នេះ​ជាការផ្ដល់អត្ថន័យ​តំណាង​ឲ្យម្រាម​ដៃនីមួយ​ៗ​៖

មេដៃ​៖ ​ភាពជា​អ្នកដឹកនាំ​ (Leadership)

​មុននឹង​លោកអ្នក​ឈានដល់​ផ្លូវធ្វើ​ជាសហគ្រិន​មួយរូប​ ដំបូង​នោះ​អ្នកត្រូវ​មានភាព​អ្នកដឹកនាំ​មនុស្ស​ជាមុន​សិន​ និងក៏​​ត្រូវ​ស្គាល់​ពី​ចំណុច​ខ្លាំងនិង​ខ្សោយខ្លួន​ឲ្យបាន​ច្បាស់​ផងដែរ​​។

ចង្អុលដៃ​៖ ​ការផ្ដោត​ (Focus)​

​លោកអ្នក​ត្រូវ​សម្លឹងមើល​អ្វីមួយ​ដែល​ខ្លួន​ចង់ធ្វើ​ពិត​ប្រាកដ​ ហើយ​ផ្ដោត​លើ​គោលដៅ​នោះ​ឲ្យ​ចំ និង​ធ្វើវា​ឲ្យអស់​លទ្ធភាព​។

ដៃ​កណ្ដាល​៖​ ​ម៉ាកយីហោ​(Branding)

​ម៉ាកយីហោ​ប្រៀប​ដូចជា​កេរ្តិ៍ឈ្មោះ​របស់​អ្នក​។ នៅពេល​ដែលចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ត្រូវកសាង​ឈ្មោះឲ្យ​គេស្គាល់​ ​ត្រូវតែ​ពូកែ​និយាយ​ ពូកែ​អួតពី​ម៉ាកយីហោ​ផលិត​ផលខ្លួនឯង​ប្រាប់​ដល់​អ្នកទដៃ​។

ដៃនាង​៖ ​ទំនាក់ទំនង​ (Relation)

​ការរកស៊ី​មិនអាច​រកតែ​ម្នាក់ឯង​បាន​ទេ ជាពិសេស​ការចាប់ផ្ដើម​ដំបូង​ពិតជា​ត្រូវការ​ទំនាក់ទំនង​ដើម្បី​បង្កើតលុយ​ និងការប្រាស្រ័យ​ទាក់ទង​ទៅវិញ​ទៅមក​។

កូនដៃ​៖ ​ចំណុចតូច​ ​(Little thing)​

​នៅក្នុង​អាជីវកម្ម​មួយ​ ចាំបាច់​ត្រូវបង្កើត​ចំណុចតូច​មួយ​ដែល​សម្គាល់​ថាវាជា​ចំណុច​ពិសេស​របស់​អាជីវកម្មអ្នក​ ហើយអ្នក​ដទៃមិន​អាច​ចម្លង​វាបាន​៕

អត្ថបទ៖ ស៊ិន សាវ៉េត