បាន​​ទៅ​ក្រេប​​ទឹក​ឃ្មុំនៅ ញូវយ៉ក ដេក​សុទ្ធ​តែ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ទៀត​

  • 2017-11-21 06:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី ១៩ ​វិច្ឆិកា ឆ្នាំ​២០១៧ ស្រា​បៀរ Heineken បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នៅ​ស្ថានីយ ទូរ​ទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Heineken ដើម្បី​ផ្តល់រ​ង្វាន់ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ទិញស្រា​បៀរ Heineken ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០១៦-២០១៧ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​ក្រុមការងារ​ស្រា​បៀ​រ Heineken ភ្ញៀវ​កិត្តិ​យស ព្រម​ទាំង​តារា​ច​ម្រៀង​ជាច្រើន​។

កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នេះ​រួមមាន​រង្វាន់​ដំ​ណើ​រ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​នៅ ទីក្រុង​ញូវយ៉ក រួម​ជាមួយនឹង​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ចំនួន ២ រ​ង្វាន់​។ ជាក់ស្តែង​ក្នុង​កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២គូ​ ដែលមាន​សំណាង​បានឈ្នះរ​ង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ច័​ន្ទ​ទឹក​ឃ្មុំ​នៅ ទីក្រុង​ញូវយ៉ក រួម​ជាមួយនឹង​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥​គឺ​៖

ចំពោះគូ​ស្វាមី​ដែល​មាន​ភ័ព្វ​សំ​ណា​ង​ឈ្នះរ​ង្វាន់ ក្រុមហ៊ុន​នឹង​ទា​ក់ទង​ទៅ​ដោយផ្ទាល់​។ ដើម្បី​បើករ​ង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូ​វ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះរ​ង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ - ២០១៨ ខាងមុខ​នេះ ស្រា​បៀរ Heineken នឹង​ផ្តល់ជូន​រ​ង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័​ន្ទ​ទឹក​ឃ្មុំ​ទៅកាន់​ទីក្រុង Amsterdam និង​រ​ង្វាន់​ជាច្រើន​ទៀត​។

ព័ត៌មាន​បន្ថែម​ ទាក់ទងតាមទូរ​ស័​ព្ទ​លេខ 011 222 400/011 333 500​។​ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕

ដោយ៖ ថា ម៉ាលីដា