ថ្លៃយ៉ាងនេះ Drone ប្រើម៉ាស៊ីន Hybrid លក់តម្លៃក្បែរ Lexus 570 មួយគ្រឿង
- 2017-11-22 02:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្លៃយ៉ាងនេះ Drone ប្រើម៉ាស៊ីន Hybrid លក់តម្លៃក្បែរ Lexus 570 មួយគ្រឿង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Workhorse ដែលមានមូលដ្ឋានក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក បានប្រកាសពីគម្រោងត្រៀមហោះហើរជាលើកដំបូង ឧទ្ធម្ភាគចក្រឬ Drone ខ្នាតយក្ស ម៉ូដែល SureFly អាចដឹកមនុស្សបាន ២ នាក់ ក្នុងព្រឹត្តិការណ៍ CES ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៨ មករា ឆ្នាំ ២០១៨ ទីក្រុង Las Vegas។
អាចផ្ទុកទម្ងន់បានជាង ៤០០ ផោន (១៨០ គ.ក) ប្រើស្លាបចក្រចំនួន ៨ ដាច់ដោយឡែកពីគ្នា និងត្រូវបានបំពាក់នូវម៉ាស៊ីន Hybrid រួមបញ្ចូលជាមួយម៉ាស៊ីនប្រើចំហេះប្រេងឥន្ធនៈ និងអាគុយប្រើរួមគ្នា។ ពេញមួយធុងប្រេងនៅលើអាកាស SureFly អាចធ្វើដំណើរបានចម្ងាយ ១១២ គីឡូម៉ែត្រ ស្របពេលល្បឿនខ្ពស់បំផុតរបស់វាក៏ប្រហាក់ប្រហែលនឹង ១១០ គ.ម/ម៉ ដូចគ្នា។
អ្នកនាំពាក្យ Workhorse បានប្រាប់សារព័ត៌មាន DigitalTrends ដូច្នោះថា "SureFly ជាការកែច្នៃចេញពី ឧទ្ធម្ភាគចក្រ ដោយអ្នកបើកបរ (Pilot) ងាយស្រួលបញ្ជា ត្រឹមការប្រើឧបករណ៍ Joystick ដូចជាការបញ្ជា Drone អ៊ីចឹងដែរ ម្ល៉ោះវាមានភាពសាមញ្ញបំផុត"។ រំពឹងទុកនឹងចេញលក់នៅចុងឆ្នាំ ២០១៩ ស្ថិតក្នុង តម្លៃប្រហែល ២០ មុឺនដុល្លារអាមេរិក ដែលនេះអាចនឹងធ្វើឲ្យមនុស្សមួយចំនួនត្រូវពិចារណាល្អិតល្អន់បន្តិចហើយ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់