វិធី​ផ្លាស់ប្ដូរ​ ​DNS Server​ ​លើ​ ​iPhone, iPad​ ​និង​iPod Touch

  • 2017-11-22 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្លាស់ប្ដូរ​ ​DNS server មិន​ថា​លើ​ PC, Mac​ ​ឬ​ទូរសព្ទ​នោះ​ទេ​ ​អាច​មាន​ហេតុផល​មួយ​ចំនួន​។ ពេល​អ្នក​មិន​អាច​បើក​កម្មវិធី​ ​Facebook ឬ​ Twitter លើ​ iPhone ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​ DNS server អាច​ដោះស្រាយ​បញ្ហា​បាន​​​​ ​ឬអាច​បើក​គេហទំព័រ​លឿន​ជាង​មុន​ ហើយ​ពេល​ខ្លះ​អាច​ពង្រឹង​សុវត្ថិភាព​​ ​និង​អាច​ចូល​ប្រើ​គេហទំព័រ​ដែល​ Blocked បាន​។

ការ​ផ្លាស់ប្ដូរ​នេះ​ មិន​ដំណើរការ​រាល់​ពេល​នោះ​ទេ​ ប៉ុន្តែ​ Internet service providers​ ​មួយ​ចំនួន​ ​ប្រហែល​ជា​ ​Block​ ​នូវ​គេហទំព័រ​មួយ​ចំនួន​ប៉ុណ្ណោះ​លើ​កម្រិត​ DNS ណា​មួយ​។ DNS servers ចំនួន​ពីរ​មាន​ការ​និយម​ប្រើ​រួមមាន​ Google DNS (8.8.8.8 និង​ 8.8.4.4) និង​ OpenDNS (208.67.222.222 និង​ 208.67.220.220) ។ យ៉ាង​ណា​មិញ​ អ្នក​គួរ​ដឹង​ថា​ លើ​ iOS មិន​អាច​ផ្លាស់ប្ដូរ​ DNS settings របស់​ Cellular បាន​ទេ​ គឺ​បាន​តែ​ Wi-Fi ប៉ុណ្ណោះ​ ហើយ​អ្នក​ត្រូវការ​ផ្លាស់ប្ដូរ​ Settings រាល់​ពេល​ភ្ជាប់​នឹង​បណ្ដាញ​ Wi-Fi ថ្មី​។

របៀប​ផ្លាស់ប្ដូរ​ DNS settings លើ​ iPhone, iPad ឬ​ iPod touch៖

  • ​បើក​កម្មវិធី​ Settings ​
  • ចុច​លើ​ Wi-Fi​
  • ចុច​លើ​ icon i ក្បែរ​នឹង​បណ្ដាញ​ Wi-Fi អ្នក​ចង់​ផ្លាស់ប្ដូរ​ DNS servers​
  • ចុច​លើ​ DNS​
  • លុប​នូវ​ DNS servers មាន​ស្រាប់​ និង​ Key ក្នុង​ DNS server addresses​

អ្នក​ត្រូវការ​បំបែក​នូវ​ Primary server ​និង​ Alternate server ជាមួយ​នឹង​សញ្ញា​ , ឧទាហរណ៍​៖ អ្នក​អាច​បញ្ចូល​ 8.8.8.8, 8.8.4.4 ដើម្បី​ប្ដូរ​ទៅ​កាន់​ Google DNS servers៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ gadgets.ndtv   ប្រែសម្រួល៖ ប៊ុន ធឿន