ផ្ទូះរឿងអាស្រូវ ពីក្រោយការបណ្តេញអ្នកបង្កើតហ្គេម Plants vs. Zombies
- 2017-11-22 02:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទូះរឿងអាស្រូវ ពីក្រោយការបណ្តេញអ្នកបង្កើតហ្គេម Plants vs. Zombies
ចន្លោះមិនឃើញ
អ្នកបង្កើតហ្គេម Super Meat Boy លោក Edmund McMillen បានចែករំលែករឿងឈឺចាប់មួយរបស់លោក George Fan អ្នកបង្កើតហ្គេម Plants Vs. Zombies ជាមួយក្រុមហ៊ុន EA ដែលកើតវិវាទគ្នារហូតដល់មានការបញ្ឈប់ពីការងារ។
លោក Edmund McMillen បាននិយាយពីដំណើររឿងថា ដំបូងឡើយ George បានបង្កើតហ្គេមល្បីឈ្មោះ Insaniquarium ហើយទទួលការចាប់អារម្មណ៍ដល់ក្រុមហ៊ុន PopCap Games ហៅគាត់ទៅធ្វើការ។ ភ្លាមនោះគាត់ក៏មានឱកាសចូលរួមជាមួយអ្នកអភិវឌ្ឍ ២ រូបផ្សេងទៀត រហូតបង្កើតបានហ្គេម Plants Vs Zombies ផ្ទុះល្បីពេញពិភពលោកអំឡុងឆ្នាំ ២០០៩។
នៅពាក់កណ្ដាលឆ្នាំ ២០១១ ក្រុមហ៊ុន EA ក៏ប្រកាសទិញក្រុមហ៊ុន PopCap Games **ក្នុងតម្លៃ ៦៥០ លានដុល្លារ**។ ដំណាក់កាលនេះហើយផ្ដើមឲ្យកើតមានបញ្ហា ស្របពេលក្រុមហ៊ុនអាមេរិកមួយនោះ បញ្ជាក់ដាច់ខាតថាហ្គេម Plants Vs Zombies 2 ដែលវិវត្តនៅឆ្នាំ ២០១៣ ត្រូវប្រែសម្រួលទៅជាប្រភេទហ្គេមដែលមានលក់ Items បង្ខំឲ្យអ្នកលេងប្រើលុយផ្ទាល់ខ្លួន ដើម្បីបានកម្រិតលេងខ្ពស់ជាងអ្នកឥតចំណាយលុយ Pay-to-win Systems និង Microtransactions (បច្ចុប្បន្នមានក្នុងហ្គេម Vainglory, Mobile Legends ជាដើម) ប៉ុន្តែការស្នើសុំនេះ George បដិសេធដាច់ណាត់ រហូតមានជម្លោះត្រូវបានបញ្ឈប់ពីការងារចាប់តាំងថ្ងៃនោះមក។
រំឭកថា George Fan ជាបុគ្គលម្នាក់ដែលមានគោលដៅបង្កើតហ្គេមប្រភេទ Free-to-play ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនចង់ឲ្យអ្នកលេងចំណាយថវិកាឡើយ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់