៣​ក្រុម​នេះ​សុទ្ធ​តែ​ខ្លាំង​រំពឹង​ឈ្នះ​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ​

  • 2017-11-22 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ហើយ​ដើម្បី​ស្វែង​រក​ក្រុម​​តំណាង​​​កម្ពុជា​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​នា​​​ឆ្នាំ​២០១៨​ខាង​មុខ​។ មុន​ការ​ប្រកួត​មក​​ដល់ សូម​បង្ហាញ​ក្រុម​​៣​ដែល​សុទ្ធ​តែ​​ក្រុម​ខ្លាំង​ៗ​ និង​សាង​ប្រវត្តិ​ជោគជ័យ​​​​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ពិភព​​កីឡា​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​លើ​ឆាក​អន្តរជាតិ។ ក្រុម​ខ្លាំង​៣​​គឺ​ Never Care, Secret និង​ Succesful។

ក្រុម​ Never Care ឈ្នះ​ជើងឯក​ Matic ២០១៧

Never Care៖ ក្រុម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ច្រើន​ឆ្នាំ​មក​ហើយ​ និង​ចូល​រួម​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​​រាល់​ឆ្នាំ​ ព្រម​ទាំង​​ចូល​រួម​​ការ​ប្រកួត​​កីឡា​​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ក៏​ច្រើន​​លើក​​ដែរ។ ​​ក្រុម​នេះ​ធ្លាប់​​ឈ្នះ​ជើង​ឯក​ជាតិ​ និង​ឯក​រង​ជា​ច្រើន​ដង​ បើ​គិត​តាំង​ពី​ឆ្នាំ​២០១២។ ឆ្នាំ​២០១៤​ ក្រុម​ Never Care បាន​ត្រឹម​ជើង​ឯក​រង​ជាតិ​​ ឆ្នាំ ២០១៥​​ជា​ជើង​ឯក​ជាតិ​ និង​ឆ្នាំ​២០១៦​​​បាន​ត្រឹម​ជើង​ឯក​រង។ លើ​អន្តរជាតិ​វិញ Never Care ត្រូវ​បាន​ក្រុម​​នៅ​តាម​ប្រទេស​មួយ​ចំនួន​ញញើត​នឹង​សមត្ថភាព​របស់​ពួក​គេ។ ​កាល​ពី​ដើម​​ឆ្នាំ​២០១៧​នេះ​ ក្រុម​កម្ពុជា​​នេះ​ឈ្នះ​ជើង​ឯក​អន្តរជាតិ​ MATIC ដែល​ជា​កំណត់​ត្រា​​ពាន​រង្វាន់​អន្តរជាតិ​លើក​ទី​២​របស់​កម្ពុជាសម្រាប់​កីឡា​អេឡិចត្រូនិក។ ក្រៅ​ពី​ជើង​ឯក​ ក្រុម​នេះ​​ធ្លាប់​ឈ​បាន​ជើង​ឯករង​​ និង​ឈាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​ច្រើន​លើក។

ក្រុម​ Secret ឈ្នះ​ជើងឯក​ Matic ២០១៥

Secret៖ ក្រុម​អាថ៌កំបាំង​មួយ​នេះ​ក៏​ត្រូវ​បាន​បង្កើត​ជា​ច្រើន​ឆ្នាំ​ហើយ​ដែរ និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ជើង​ឯក​ជាតិ​ និង​អន្តរជាតិ។ កាល​ពី​ឆ្នាំ​២០១៤​ ក្រុម​ Secret ជា​ជើង​ឯក​ជាតិ និង​ឆ្នាំ​២០១៦​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣។ ក្រុម​នេះ​បាន​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​​ជើង​ឯក​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC ​ឆ្នាំ​២០១៥​​នៅ​ប្រទេស​ចិន​ ក៏​ឈ្នះ​ជើង​ឯក​អន្តរជាតិ​មួយ​ដើម្បី​បង្កើត​កំណត់​ត្រា​ឈ្នះ​​ពាន​រង្វាន់​​អន្តរជាតិ​លើក​ដំបូង​សម្រាប់​កម្ពុជា។

ក្រុម​ Successful ឈ្នះ​ជើងឯក​ជាតិ២០១៦

Succesful៖ ក្រុម​កម្ពុជា​​មួយ​នេះ​​​ធ្លាប់​ចូល​រួម​ប្រកួត​ជើង​ឯក​ជាតិ​ និង​អន្តរជាតិ​​ជា​ច្រើន​លើក​។ កាល​ពី​ឆ្នាំ​​២០១៦ Successful បាន​ឈ្នះ​ជើង​ឯក​​ជាតិ​ និង​បាន​ចេញ​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ប៉ុន្តែ​មិន​​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ។​

ក្រុម​​​ណា​ជើង​ឯក​ជាតិ​សម្រាប់​ឆ្នាំ​២០១៧​នេះ​សម្រាប់​វិញ្ញាសា​ AK 2​?

  • ១​.Five Fucrious

  • ២.The Battle Fight

  • ៣.Revenger

  • ៤.Innocent

  • ៥.Infinity

  • ៦.Never Care

  • ៧.Secret

  • ៨.The Michael

  • ៩.V-Friend

  • ១០.Young Boys​

  • ១១.Hurricane

  • ១២.Successfull

  • ១៣.Kingattack

  • ១៤.Prestiges

  • ១៥.SamMes

  • ១៦.The 5ME

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

បង្ហាញ​ឈ្មោះ​ក្រុម​ទាំង​​២៤​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ​ E-Sports ថ្នាក់​ជាតិ

ក្រុម​ជើង​ឯក ​MATIC ​កម្ពុជា​​ចូល​រួម​អបអរ​ពិធី​ទទួល​ពាន​​របស់​សម្ដេច​ ហ៊ុន​ ​សែន​ រសៀល​នេះ​

ថ្ងៃ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ខ្លះ​និយាយ​ក្រុម​កម្ពុជា​ឈ្នះ​ជើង​ឯកMATIC 2015

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម