បង្ហាញ​ឈ្មោះ​ក្រុម​ទាំង​​២៤​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ​ E-Sports ថ្នាក់​ជាតិ​

  • 2017-11-14 08:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ឆ្នាំ​​២០១៧​បាន​បញ្ចប់​វគ្គ​ជម្រុះ​តាម​តំបន់​ហើយ​ និង​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​​១៦​សម្រាប់​វិញ្ញាសា​ AK 2 និង​៨​សម្រាប់​​វិញ្ញាសា​ Dota 2 ​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​​​ប្រកួត​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​​នេះ។​

វិញ្ញាសា​ AK 2​ មាន​១៦​ក្រុម

  • តំបន់​ទី​១៖ លេខ​១​ Five Fucrious និង​លេខ​២ The Battle Fight

  • តំបន់​ទី​២៖ លេខ​១​ Revenger លេខ​២ Innocent និង​លេខ​៣ Infinity

  • តំបន់​ទី​៣៖ លេខ​១ Never Care លេខ​២ Secret និង​លេខ​៣ The Michael​

  • តំបន់​ទី​៤៖ លេខ​១ V-Friend និង​លេខ​២​ Young Boys​

  • តំបន់​ទី​៥៖ លេខ​១​ Hurricane និង​លេខ​២ Successfull ព្រម​ទាំង​ក្រុម​ Kingattack, Prestiges, SamMes និង​ The 5ME។

​វិញ្ញាសា​​ Dota 2​ មាន​៨​ក្រុម

  • តំបន់​ទី​១៖ ក្រុម​ eClipse

  • តំបន់​ទី​២៖ ក្រុម​ Awaesome

  • តំបន់​ទី​៣៖ (មិន​មាន​ក្រុម​​ប្រកួត​ជម្រុះ​តំបន់​នេះ)​​

  • តំបន់​ទី​៤៖ ក្រុម Neverwin​

  • តំបន់​ទី​៥៖ ក្រុម IQ, Glory5, Danger Gaming, Hell Boys និង​Hord Entertainment

សម្រាប់​​ការ​ធ្វើ​ដំណើរ ការ​ស្នាក់​​នៅ​ និង​អាហារ​ក្នុង​ការ​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បន្ទុក​ទទួល​បន្ទុក​ទាំង​ស្រុង។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ក្រុម Secret
ក្រុម Never Car

មើល​រូប​ភាព​​ក្រុម​ផ្សេង​ៗ​ទៀត សូម​ចុច​តំណ Link ខាង​ក្រោម

មើល​រូប​ភាព​​ជយលាភី​១១​ក្រុម​ប្រចាំ​តំបន់​ទី​៥

មើល​រូប​ភាព​ក្រុម​ជយលាភី​ប្រចាំ​តំបន់​ទី​៤

មើល​រូប​ភាព​ក្រុម​​ជយលាភី​ប្រចាំ​តំបន់​ទី​៣ និង​តំបន់​ទី​២​

មើល​រូប​ភាព​ក្រុម​ជយលាភី​ ប្រចាំ​តំបន់​ទី​១​

អត្ថបទ៖ ជាន ចាន់រ៉ា