Basel ធ្វើ​ឲ្យ​ Man Utd ត្រូវ​អ៊ុត​១​ប្រកួត​ទៀត​ដើម្បី​ទៅ​វគ្គ​១៦​ក្រុម​

  • 2017-11-23 01:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Basel បាន​យក​ឈ្នះ​ Manchester United ១​ទល់​នឹង​០​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​A។

បរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក​ Jose Mourinho ត្រូវ​ពន្យារ​ពេល​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ត្រូវ​ចាំ​អ៊ុត​ប្រកួត​ចុង​ក្រោយ​ជាមួយ​ CSKA Moscow នៅ​ទឹកដី​ Old Trafford។ Man Utd ត្រូវ​ការ​ឈ្នះ​ ឬ​ត្រឹម​ស្មើ​ពេល​ប៉ះ​ CSKA នៅ​ផ្ទះ​របស់​ខ្លួន​ហើយ​បើ​ចាញ់​តិច​គ្រាប់​ក៏​នៅ​តែ​ឡើង​ដដែល​ព្រោះ​ផ្អែក​លើ​រូប​មន្ត​ Head to Head ពួកគេ​បាន​យក​ឈ្នះ​នៅ​ជើង​ទី​មួយ​រហូត​ដល់​៤​ទល់​នឹង​១​។

គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ Basel ធ្វើ​បាន​ដោយ​ខ្សែ​ការពារ​ Michael Lang ចុង​ម៉ោង​នាទី​៨៩។ ប្រកួត​ចុងក្រោយ​ Manchester United ប៉ះ​ CSKA ហើយ​ FC Basel ប៉ះ​ Benfica នៅ​ថ្ងៃ​ទី​៦​ ខែ​ធ្នូ៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម