មុន​ទិញ​កាមេរ៉ា​ ​Mirrorless​ ​ឬ​ ​DSLR​ ​ត្រូវ​ដឹង​ចំណុច​ទាំង​នេះ​សិន

  • 2017-11-23 02:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ DSLRs, កាមេរ៉ា​ Mirrorless ឬ​ CSCs ឬ​ ប្រព័ន្ធ​កាមេរ៉ា​ធម្មតា​ (Compact System Cameras) អាច​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​ Lens បាន​។ បើ​តាម​ឈ្មោះ​ មុខងារ​លើ​ប្រព័ន្ធ​ Mirror មិន​មាន​ភាព​ស្មុគស្មាញ​ដូច​ទៅ​នឹង​ DSLRs នោះ​ទេ​។ អ្នក​អាច​ពិនិត្យ​មើល​លក្ខណៈ​ទាំង​ ១០ ខាងក្រោម​ដើម្បី​ស្វែងយល់​ពី​ DSLRs និង​ CSCs៖

១. ទំហំ​ ​និង​ទម្ងន់​

DSLR​ ​មាន​ទំហំ​ធំ​ ​អាច​ល្អ​សម្រាប់​ ​Lens​ ធំ​។ CSC មាន​ទំហំ​តូច​ ស្រាល​ តែ​នៅ​ប្រើ​ Lens ធំ​ដូច​ទៅ​នឹង​ DSLR​ ដែរ​។ កាមេរ៉ា​ Mirrorless មាន​ Sensor APS-C ដោយ​មាន​តួ​ស្អាត​តូច​ ប៉ុន្តែ​បែរ​ជា​ត្រូវ​មាន​ Lens ធំ​ធ្ងន់​នៅ​ខាង​មុខ​។ កាមេរ៉ា​ Panasonic និង​ Olympus មាន​ទម្រង់​ Micro Four Thirds sensor តូច​ ហើយ​ Lens ក៏​តូច​នឹង​ស្រាល​ផង​ដែរ​ ដែល​ជា​ប្រព័ន្ធ​សាមញ្ញ​ងាយស្រួល​ប្រើប្រាស់​ ប៉ុន្តែ​មិន​សូវ​មាន​ការ​ចូលចិត្ត​ប្រើប្រាស់​ពី​អ្នក​ថតរូប​។ កាមេរ៉ា​ Mirrorless មាន​កំណែ​ទម្រង់​ច្រើន​ទាក់ទង​នឹង​ទំហំ​ និង​មុខងារ​ក្នុង​ការ​ទាក់​ទាញ​អ្នក​ប្រើប្រាស់​ ឆ្លើយតប​នឹង​ការ​រិះគន់​ពី​អ្នក​ថតរូប​ ខណៈ​កាមេរ៉ា​ DSLRs កម្រិត​ដំបូង​ព្យាយាម​បង្រួម​ដើម្បី​ប្រជែង​នឹង​ CSCs មាន​តម្លៃ​ស្រដៀង​គ្នា​។

២. Lens

សម្រាប់​ DSLR ក្រុមហ៊ុន​ Canon និង​ Nikon មាន​នូវ​បណ្តាល​ Lens ធំ​ៗ និង​ល្អ​ជាច្រើន​ ដើម្បី​ប្រើ​តាម​គោលបំណង​ជាច្រើន​ ខណៈ​ក្រុមហ៊ុន​ Sony និង​ Pentax  ស្ថិត​នៅ​មិន​ឆ្ងាយ​តាម​ពី​ក្រោយ​។ សម្រាប់​ CSC ក្រុមហ៊ុន​ Olympus, Panasonic និង​ Fujifilm មាន​កម្រិត​ Lens ល្អ​ៗ។​ ម្យ៉ាង​ទៀត​ក្នុង​នោះ​ ក៏​មាន​ក្រុមហ៊ុន​ Sony ផង​ដែរ​ នៅ​តាម​ពី​ក្រោយ​។ កាមេរ៉ា​ Canon ឬ​ Nikon មាន​នូវ​កម្រិត​ Optics ធំ​ មាន​កម្រិត​ Lens ល្អ​ៗ​ប្រើ​ច្រើន​ ហើយ​ថែម​ទាំង​អាច​ប្រើ​ជាមួយ​នឹង​ប្រភេទ​ Lens ផ្សេង​របស់​ Sigma និង​ Tamron។ កាមេរ៉ា​ Mirrorless មាន​លក្ខណៈ​ចំណេញ​បន្តិច​ ដោយសារ​ Olympus និង​ Panasonic ប្រើ​គុល​ភ្ជាប់​ Lens ដូចគ្នា​។ ប្រព័ន្ធ​ Lens របស់​ Fujifilm មាន​ការ​រីកចម្រើន​ល្អ​ជាមួយ​នឹង​ Prime lens និង​ Zoom lens ល្បឿន​លឿន​ ដោយ​ត្រឹម​តែ​ Lens 18-55mm ក៏​មាន​ភាព​លក្ខណៈ​ល្អ​។ ក្រុមហ៊ុន​ Sony ផ្តល់​នូវ​ Optics កម្រិត​ចុង​ក្រោយ​មួយ​ចំនួន​យ៉ាង​ល្អ​។

៣. Viewfinders

សម្រាប់​ DSLR នៅ​បន្ត​ប្រើ​ Viewfinder ខណៈ​ CSC ប្រើ​ការ​បង្ហាញ​ទិដ្ឋភាព​លើ​អេក្រង់​តែ​ម្ដង​។ រាល់​ DSLR ប្រើ​នូវ​ Viewfinder ដោយ​វា​ជា​ផ្នែក​មួយ​នៃ​ការ​រចនា​របស់​ DSLR។ ប្រព័ន្ធ​កាមេរ៉ា​ធម្មតា​មួយ​ចំនួន​មិន​ប្រើ​ Optical viewfinder នោះ​ទេ​ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​អេក្រង់​ LCD ខាង​ក្រោយ​ ដើម្បី​ពិនិត្យ​មើល​រូប​ក្នុង​ការ​ថត​ ប៉ុន្តែ​មិន​ដំណើរការ​ល្អ​នោះ​ទេ​ ពេល​មាន​ពន្លឺ​ថ្ងៃ​។ ប្រព័ន្ធ​កាមេរ៉ា​ធម្មតា​ប្រើ​ Viewfinder អាច​មាន​តម្លៃ​ថ្លៃ​ជាង​ ហើយ​ជា​ប្រភេទ​ Electronic viewfinder ជៀស​ជាង​ Optical viewfinder ដែល​រូបភាព​បង្ហាញ​ដោយ​ផ្ទាល់​ពី​ Sensor មក​ ហើយ​មិនមែន​តាម​រយៈ​ប្រព័ន្ធ Optical mirror/pentaprism នោះ​ទេ​។ Electronic viewfinder អាច​បង្ហាញ​ព័ត៌មាន​ច្រើន​ជាង​ Optical viewfinder ឧទាហរណ៍​ Live image histogram។ ម្យ៉ាង​ទៀត វា​អាច​បង្ហាញ​រូបភាព​ ដែល​កាមេរ៉ា​នឹង​ថត​បាន​ល្អ​។

៤. Autofocus

សម្រាប់​ DSLR មាន​លក្ខណៈ​ល្អ​ ពេល​ពិនិត្យ​លើ​ Subject មាន​ចលនា​លឿន​ ប៉ុន្តែ​ខ្សោយ​ក្នុង​ Live view mode។ សម្រាប់​ CSC មាន​ការ​បង្ហាញ​ Live view AF ពេញលេញ​ ដែល​ថត​បាន​លឿន​ ពេល​ប្រើ​អេក្រង់​ LCD។ DSLR ប្រើ​នូវ​ Autofocus modules លឿន​ និង​មាន​ប្រសិទ្ធភាព​ (Phase-detection) ក្នុង​ការ​ពិនិត្យ​មើល​ Subject ភ្ជាប់​នៅ​ក្រោម​កញ្ចក់​ក្នុង​តួ​កាមេរ៉ា​ ប៉ុន្តែ​នឹង​ដំណើរការ​ពេល​ដែល​កញ្ចក់​ចុះ​ក្រោម​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ប្រើ​ DSLR ក្នុង​ Live view mode ដើម្បី​ពិនិត្យ​មើល​ការ​ថតរូប​ ឬ​វីដេអូ​លើ​អេក្រង់​ LCD កញ្ចក់​នឹង​រុញ​ឡើង​លើ​ ហើយ​ DSLR នឹង​ប្ដូរ​ប្រើ​ប្រព័ន្ធ​ Contrast AF ដែល​មាន​លក្ខណៈ​យឺត​ ដោយ​ប្រើ​រូបភាព​បាន​ថត​ដោយ​ Sensor។ កាមេរ៉ា​ Canon DSLRs ដូចជា​ EOS Rebel T7i/ EOS 800D, EOS 80D និង 5D Mark IV រួម​ទាំង​ Dual Pixel CMOS AF របស់​ក្រុមហ៊ុន​ដែល​ប្រើ​ Phase-detection បង្កើត​ក្នុង​ Sensor តែ​ម្ដង​ ក្នុង​ការ​ផ្ដល់​ល្បឿន​លឿន​ Autofocus ក្នុង​ Live view mode។

CSCs ប្រើ​ Autofocus ផ្អែក​លើ​ Sensor ភាគច្រើន​ជា​ Contrast AF ប៉ុន្តែ​លឿន​ជាង​ Contrast AF mode លើ​ DSLRs។ CSCs កម្រិត​ខ្ពស់​ភាគ​ច្រើន​ប្រើ​ប្រព័ន្ធ​ Hybrid AF កម្រិត​ខ្ពស់​ ក្នុង​ការ​បញ្ចូល​នូវ​ Contrast autofocus ជាមួយ​នឹង​ Phase-detection លើ​ Sensor ដូចជា​ Fujifilm X-T2 និង​ Olympus OM-D E-M1 Mark II ដែល​មាន​ល្បឿន​លឿន​ ហើយ​ Focus លើ​ Subject បាន​យ៉ាង​ត្រឹមត្រូវ​។

៥. Continuous shooting (ការ​ថត​ជា​បន្តបន្ទាប់​)

សម្រាប់​ DSLR កាមេរ៉ា​ល្អ​បំផុត​មិន​អាច​ប្រជែង​នឹង​ល្បឿន​របស់​ កាមេរ៉ា​ CSCs ល្អ​បំផុត​នោះ​ទេ​។ សម្រាប់​ CSC ការ​រចនា​ Mirrorless ដើម្បី​បន្ថែម​នូវ​ល្បឿន​កម្រិត​ខ្ពស់​ក្នុង​ការ​ថត​។ កាមេរ៉ា​ Mirrorless ភាគច្រើន​បច្ចុប្បន្ន​ អាច​ថត​វីដេអូ​ដល់​ទៅ​កម្រិត​ 4K ហើយ​កម្រិត​ Continuous shooting ក៏​លឿន​ផង​ដែរ​ ដោយសារ​ Processing power ខ្លាំង​។ កាមេរ៉ា​ DSLR លក្ខណៈ​អាជីព​កំពូល​របស់​ Canon ដូចជា​ EOS-1D X Mark II អាច​ថត​បាន​ 14 frames ក្នុង​មួយ​វិនាទី​ ប៉ុន្តែ​ Mirrorless Olympus OM-D E-M1 Mark II អាច​ដល់​ទៅ​ ៦០ frames ក្នុង​មួយ​វិនាទី​។

៦. វីដេអូ​

DSLR មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ ប៉ុន្តែ​ដោយសារ​ DSLRs មាន​មុន​។ សម្រាប់​ CSC វីដេអូ​កម្រិត​ 4K ក្លាយ​ជា​ធម្មតា​ និង​មាន​ Live view AF ល្អ​។ កាមេរ៉ា​ DSLR ដំបូង​ផ្ដល់​នូវ​វីដេអូ​កម្រិត​ HD និង​ Full HD ជាមួយ​នឹង​ Lens និង​ឧបករណ៍​ទាក់ទង​ផ្សេង​ទៀត​។ មាន​ន័យ​ថា​ ការ​ថតរូប​កម្រិត​អាជីព​ភាគច្រើន​ប្រើ​ DSLR ប៉ុន្តែ​មាន​ការ​ផ្លាស់ប្ដូរ​ពេល​ កាមេរ៉ា​ Mirrorless កម្រិត​ខ្ពស់​ បង្ហាញ​ខ្លួន​ហើយ​ផ្ដល់​នូវ​មុខងារ​លើ​វីដេអូ​ល្អ​ ដែល​អាច​ប្រកួត​ប្រជែង​ទៅ​នឹង​ DSLRs លើ​ផ្នែក​មួយ​ចំនួន​ ហើយ​ខ្លះ​អាច​ល្អ​ជាង​។ ការ​ថត​កម្រិត​ 4K ប្រែ​ជា​សាមញ្ញ​លើ​កាមេរ៉ា​ Mirrorless ខណៈ​ DSLR មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​នូវ​មុខងារ​នេះ​។ ម្យ៉ាង​វិញ​ទៀត​ Live view autofocus និង​ Processing power មាន​ប្រសិទ្ធភាព​ល្អ​ ខណៈ​កំណើន​ឧបករណ៍​ទាក់ទង​មាន​គ្រប់គ្រាន់​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដ៏ ពេញលេញ​មួយ​។

៧. មុខងារ ​(Features)

សម្រាប់​កាមេរ៉ា​កម្រិត​ដំបូង​មាន​ Manual controls បាន​ពេញលេញ​ ហើយ​ DSLRs ជា​កាមេរ៉ា​ខ្លាំង​ដែរ​។ សម្រាប់​ CSC អាច​ប្រជែង​ទៅ​នឹង​មុខងារ​ DSLRs ហើយ​អាច​ឈាន​មុន​មួយ​ ឬ​ពីរ​ជំហាន​ទៀត​។ ក្នុង​ការ​ថតរូប​ មុខងារ​ និង​ Controls រវាង​ DSLRs និង​ CSC មាន​ការ​ពិបាក​ក្នុង​ការ​បែងចែក​។ ទាំង​ពីរ​ប្រភេទ​ផ្ដល់​នូវ​ Manual control ពេញលេញ​លើ​ Exposure និង​ការ​ Focus ហើយ​អាច​ថតរូប​ទម្រង់​ File RAW ក៏​ដូចជា​ JPEGs ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​គុណភាព​រូបភាព​ល្អ​។  

៨. គុណភាព​រូបភាព​

សម្រាប់​ DSLR ប្រើ​នូវ​ Sensor APS-C ឬ​ Full-frame ល្អ​កម្រិត​ចុងក្រោយ​។ សម្រាប់​ CSC ប្រើ​ Sensor ដូចគ្នា​ តែ​មាន​ទម្រង់​តូច​ជាង​ សម្រាប់​កាមេរ៉ា​តូច​។ កម្រិត​ Resolution ខ្ពស់​បំផុត​របស់​ DSLR គឺ​ 50MP មាន​លើ​ Canon EOS 5Ds តែ​ Sony Alpha A7R II មាន​ 42.5MP នៅ​មិន​ឆ្ងាយ​នោះ​ទេ​។ កត្តា​សំខាន់​ក្នុង​គុណភាព​រូបភាព​គឺ​ទំហំ​ Sensor។ Full-frame sensor ធំ​ និង​ផ្ដល់​នូវ​គុណភាព​ល្អ​ ខណៈ​កាមេរ៉ា​មាន​ APS-C sensor ល្អ​ ហើយ​ធូរ​ថ្លៃ​ជាង​ ដែល​ទំហំ​ Sensor ទាំង​នេះ​មាន​ទាំង​លើ​ DSLRs និង​ CSCs។ ទីផ្សារ​ប្រព័ន្ធ​កាមេរ៉ា​ធម្មតា​ក៏​ផ្ដល់​នូវ​ទម្រង់​តូច​ផង​ដែរ​។ ទម្រង់​ Micro Four Thirds បាន​ប្រើ​ដោយ​ Panasonic និង​ Olympus តូច​ជាង​ APS-C។ ដូច្នេះ​អ្នក​គួរ​ថ្លឹងថ្លែង​ទាំង​កាមេរ៉ា​ និង Lens ថា​អ្វី​ជា​កត្តា​សំខាន់​សម្រាប់​អ្នក​ ទំហំ​ ឬ​គុណភាព​រូបភាព​ចុង​ក្រោយ​។

៩. ថ្ម​

សម្រាប់​ DSLR អាច​ថត​បាន​ពី​ ៦០០ ដល់​ ៨០០ សន្លឹក​ជា​មធ្យម  ហើយ​ម៉ូដែល​ល្អ​អាច​ថត​បាន​ដល់​ទៅ​ ១,០០០ សន្លឹក​ក្នុង​ការ​សាក​មួយ​ដង​។ សម្រាប់​ CSC មាន​លក្ខណៈ​ខ្សោយ​ជាង​ ដោយ​អាច​ថត​បាន​ពី​ ៣០០ ដល់ ៤០០ សន្លឹក ដូច្នេះ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ថ្ម​សាគួរ​។

១០. តម្លៃ​

សម្រាប់​ DSLR អ្នក​នឹង​ទទួល​បាន​ច្រើន​ជាមួយ​នឹង​ DSLR ធូរ​ថ្លៃ​ ជាង​ CSC តម្លៃ​ធូរ​ថ្លៃ​។ សម្រាប់​ CSCs ធូរ​ថ្លៃ​មិន​មាន​នូវ​ Viewfinder នោះ​ទេ​។ អ្នក​ប្រហែល​ជា​គិត​ថា​ការ​រចនា​ប្រព័ន្ធ​កាមេរ៉ា​ធម្មតា​ធ្វើ​ឲ្យ​តម្លៃ​ធូរ​ថ្លៃ​ តែ​មិន​ដូច្នេះ​នោះ​ទេ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Techradar   ប្រែសម្រួល៖ ប៊ុន ធឿន