Apple​ ​ត្រៀម​ចេញ​លក់​ ​iPhone SE​ ​ជំនាន់​ទី​ពីរ

  • 2017-11-23 03:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​ ​Apple​ ​បាន​បញ្ចេញ​ ​iPhone​ ​ជា​ច្រើន​ម៉ូដែល​ ​ស្រប​ជា​មួយ​អេក្រង់​កាន់​តែ​ធំ​ឡើង​ៗ​ ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​នៅ​តែ​មាន​ចិត្ត​ស្រលាញ់​លើ​ ​iPhone​ ​ជំនាន់​មុន​ៗ​ដែល​មាន​អេក្រង់​ទំហំ​ក្រោម​ ​៥​ ​អ៊ីញ។

ទន្ទឹម​ការ​រក​ឃើញ​ ​មាន​អ្នក​គាំទ្រ​ ​iPhone​ ​អេក្រង់​តូច​ច្រើន​ ​Apple​ ​ក៏​ត្រូវ​អ្នក​វិភាគ​ទីផ្សារ​ស្មាតហ្វូន​ជា​ច្រើន​អះអាង​យ៉ាង​ច្បាស់​ថា​ ​កំពុង​ត្រៀម​ ​iPhone SE​ ​ជំនាន់​ទី​ពីរ​ ​ដើម្បី​ចេញ​លក់​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​ ​២០១៨​ ​ខាង​មុខ​នេះ។

iPhone SE ជំនាន់ទីមួយ

ចំពោះ​ ​iPhone SE​ ​ជំនាន់​ទី​ពីរ​ ​គេ​ដឹង​ទៀត​ថា​មាន​អេក្រង់​ ​៤​ ​អ៊ីញ​ ​ឬ​អាច​ ​៤,២​ ​អ៊ីញ​ ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​A10​ ​ហើយ​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​និង​រំពឹង​ថា​លក់​បាន​ច្រើន​ក្នុង​ទីផ្សារ​ប្រទេស​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ