តួ​ស្រី​រឿង "Fifty Shades” ទាក់​ទង​គ្នា​ជាមួយ​តារាចម្រៀងនាំមុុខ?

  • 2017-11-23 04:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Dakota Johnson ដែល​តួ​ស្រី​ក្នុង​ខ្សែ​រឿង "Fifty Shades” ត្រូវ​បាន​គេ​សង្ស័យ​ថា​កំពុង​តែ​ទាក់​ទង​ជា​​អ្នក​ច្រៀង​នាំ​មុខ​នៅ​ក្នុង​ក្រុម​ចម្រៀង Cold Play លោក Christ Martin។

Dakota Johnson
Chris Martin

ពួក​គេ​ត្រូវ​បាន​ឃើញ​ចំណាយ​ពេល​ជាមួយ​គ្នា​ពេល​ក្រុម​ចម្រៀង​ Cold Play សម្ដែង​នៅ​ប្រទេស​អាហ្សង់ទីន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​តាម​គ្នា​មក​ដល់​ប្រទេស​អ៊ីស្រាអែល​ទៀត​ផង។

តារា​ទាំង​ពីរ​ដូង​នេះ​ ត្រូវ​គេ​សង្កេត​ឃើញ​ចំណាយ​ពេល​ជាមួយ​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច​ និង​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​ទី​សាធារណៈ​យ៉ាង​ស្និទ្ធស្នាល។

ទោះ​បី​ជា​មិន​ទាន់​មាន​ការ​បំភ្លឺ​ពី​អ្នក​ទាំង​ពីរ​អំពី​ការ​ទាក់​ទង​នេះ​ក្ដី​ ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​សន្មត​ថា​អ្នក​ទាំង​ពីរ​កំពុង​តែ​ទាក់​ទង​គ្នា​ហើយ ព្រោះ​មិន​ងាយ​មាន​អ្នក​ណា​ចំណាយ​ពេល​ធ្វើ​ដំណើរ​ដល់​ទៅ​រាប់​ពាន់​គីឡូម៉ែត្រ​ដើម្បី​ដើរ​លេង​ជាមួយ​គ្នា​ ដោយ​មិន​មាន​ទំនាក់ទំនង​នោះ​ទេ៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី