ទីបំផុត Jennifer Lawrence បែកបាក់ជាមួយមិត្តប្រុសដែលមានវ័យចាស់ជាងដល់ទៅ២១ឆ្នាំ
- 2017-11-23 03:29:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Jennifer Lawrence បែកបាក់ជាមួយមិត្តប្រុសដែលមានវ័យចាស់ជាងដល់ទៅ២១ឆ្នាំ
ចន្លោះមិនឃើញ
តួសម្ដែងល្បីឈ្មោះពីខ្សែរឿង "The Hunger Games” បានបែកបាក់ជាមួយសង្សារអ្នកដឹកនាំរឿង Darren Aronofsky ហើយ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Entertainment Tonight ដោយមានប្រភពមួយចំនួនផ្ដល់ដំណឹង។
អ្នកទាំងពីរបានជួបគ្នាពេលសហការផលិតរឿង "Mother!” ហើយក៏ចាប់ផ្ដើមទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំ។ ពួកគេបានបែកបាក់គ្នាតាំងពីខែមុនម្ល៉េះ ប៉ុន្តែមិនបានឲ្យអ្នកណាដឹងពីរឿងនេះ។
អតីតគូស្នេហ៍មួយគូនេះត្រូវបានគេឃើញជួបគ្នាចុងក្រោយបង្អស់ ក្រោយពេលបែកបាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅក្នុងកម្មវិធី Governors Awards នៅ Los Angeles។ ប្រភពមួយបានបញ្ជាក់ថាពួកគេអង្គុយក្បែរគ្នា និងរាក់ទាក់គ្នាដូចមិត្តជិតស្និទ្ធធម្មតា មិនមានរឿងមិនល្អអ្វីកើតឡើងនោះឡើយ។
Jennifer និងគូស្នេហ៍បានទាក់ទងគ្នាអស់រយៈពេលជិតមួយឆ្នាំ ទោះបីជាសង្សារនាងមានអាយុចាស់ជាងដល់ ដល់ទៅ ២១ ឆ្នាំ៕
អានអត្ថបទ៖
Jennifer Lawrence ថាខ្លួនធ្លាប់ត្រូវគេបង្ខំឲ្យថតស្រាតនិងបៀតបៀនផ្លូវភេទ
Jennifer Lawrence សារភាពពីអារម្មណ៍ឈឺចាប់ ក្រោយបែកធ្លាយរូបស្រាតប៉ុន្មានឆ្នាំមុន
Kendall Jenner ដណ្ដើមតំណែងពី Gisele ជាតារាម៉ូដែលរកចំណូលបានច្រើនបំផុត