Kendall Jenner ដណ្ដើមតំណែងពី Gisele ជាតារាម៉ូដែលរកចំណូលបានច្រើនបំផុត
- 2017-11-23 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kendall Jenner ដណ្ដើមតំណែងពី Gisele ជាតារាម៉ូដែលរកចំណូលបានច្រើនបំផុត
ចន្លោះមិនឃើញ
នេះគឺជាលើកទី១ គិតតាំងពីឆ្នាំ ២០០២ ដែលតារាម៉ូដែល Gisele Bundchen មិនមែនជាតារាដែលរកចំណូលបានច្រើនជាងគេបំផុតប្រចាំឆ្នាំ។
ឆ្នាំនេះ Kendall Jenner វ័យ ២២ឆ្នាំបានក្លាយជាអ្នកគ្រងតំណែងថ្មីជាមួយប្រាក់ចំណូល ២២លានដុល្លារ ដែលរកបាននៅឆ្នាំ ២០១៧ នេះ។
ផ្នែកមួយដ៏សំខាន់ដែលទាក់ទងនឹងចំណូលនេះអាចបណ្ដាលមកពីបណ្ដាញសង្គម Instagram របស់នាង ដែលមានអ្នកតាមដាន (Followers) រហូតដល់ ៨៥លាននាក់ឯណោះ។ នេះជាចំណូលដែលបានមកពីការផ្សព្វផ្សាយផលិតផលផ្សេងៗ តាមរយៈបណ្ដាញសង្គមនេះ។ Kendall បានសហការជាមួយ Estee Lauder, La Perla, Adidas និងក្រុមហ៊ុនជាច្រើនទៀត។
ប្រភពចំណូលមួយផ្នែកធំទៀតគឺបានមកពី កម្មវិធីទូរទស្សន៍ (Reality TV) របស់គ្រួសារនាង ព្រមទាំងការសហការគ្នាជាមួយប្អូនស្រីលើជំនួញលក់សម្លៀកបំពាក់ជាដើម។
ចំពោះ Gisele វិញអាចមានលទ្ធភាពរកចំណូលបានតែ ១៧,៥លានដុល្លារតែប៉ុណ្ណោះ ដែលតិចជាងឆ្នាំមុនច្រើន៕
អានអត្ថបទ៖
តារាម៉ូដែល Karlie Kloss បង្ហាញឈុតក្នុង ក្រោយសហការជាមួយ Calvin Klein
តារាម៉ូដែលកម្មវិធី Next Top Model 8 ប្រទេសអូទ្រីស សុទ្ធតែមានរាងសិចស៊ីមិនធម្មតា!
រឿងរ៉ាវខ្លះៗ ដែលអ្នកមិនធ្លាប់ដឹងពីអាវទ្រនាប់ដាំគ្រាប់ពេជ្រតម្លៃមហាសាល