តារា​ម៉ូដែល Karlie Kloss បង្ហាញ​ឈុត​ក្នុង​ ក្រោយ​សហការ​ជាមួយ​ Calvin Klein

  • 2017-11-18 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ម៉ូដែល Victoria's Secret, Karlie Kloss បាន​បង្ហាញ​រូប​ថត​ឈុត​ក្នុង​ដ៏​សិចស៊ី​បន្ទាប់​ពី​បាន​ទាក់​ទង​ជាមួយ​ក្រុម​ហ៊ុន​ Calvin Klein និង Amazon Fashion។

តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​ពាក់​អាវ​ទ្រនាប់​ពណ៌​ខ្មៅ​ ជាមួយ​នឹង​ខោ​ក្នុង​ម៉ាក Calvin Klein ដោយ​បាន​បង្ហោះ​រូប​នេះ​ឲ្យ​អ្នក​គាំទ្រ​នាង​មើល​នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram។

Karlie សរសេរ​ដូច្នេះ​ថា៖ "ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដូច​ទៅ​ដល់​ស្ថាន​ព្រះ​ច័ន្ទ ដោយ​បាន​ចូល​រួម​ក្នុង​ #mycalvins សម្រាប់​ការ​សហការ​គ្នា​រវាង​ក្រុម​ហ៊ុន​ហ្វេសិន​និង​បច្ចេកវិទ្យា @calvinklien + @amazonfashion”។

ហើយ​ម៉ូដ​សម្លៀក​បំពាក់​នេះ​នឹង​មាន​ដាក់​លក់​នៅ​លើ​វិប​សាយ​ Amazon ដែល​ជា​កន្លែង​លក់​ទំនិញ​សម្បូរ​បែប។

ថ្មី​ៗ​នេះ​ដែរ​ Karlie ទើប​តែ​ត្រូវ​គេ​ជ្រើស​រើស​ជា​តារា​នៅ​គម្រប​ទស្សនាវដ្ដី​ Forbes ក្រោម​អាយុ​ ៣០​ឆ្នាំ​ ព្រម​ទាំង​បង្ហាញ​នូវ​រូប​ថត​ជា​ច្រើន​សន្លឹក​សុទ្ធ​តែ​ស្រស់ៗ​ស្អាត​មិន​ធម្មតា​ពេល​នាង​ទៅ​ចូល​រួម​ទស្សនា​និស្សិត​ដែល​​បាន​ទទួល​អាហារូបករណ៍​ពី​នាង​ក្នុង​កម្មវិធី Kode With Klossy Scholarship៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ