កូន​ប្រុស​តារា​ម៉ូដែល​ Cindy Crawford បង្ហាញ​រាង​សិច​ស៊ី​លើ​ឆ្នេរ​​ សង្ហា​មិន​ចាញ់​ប្អូន​ស្រី

  • 2017-11-15 10:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cindy Crawford ជា​តារា​ម៉ូដែល​ដ៏​ល្បី​ជើង​ចាស់​ម្នាក់ ហើយ​សព្វ​ថ្ងៃ​នេះ​នាង​មាន​កូន​ប្រុស​ស្រី​ពីរ​នាក់​គឺ Presley Gerber និង Kaia Gerber ដែល​សុទ្ធ​តែ​ជា​តារា​ម៉ូដែល​ដូច​គ្នា។

Presley Gerber

កាល​ពី​ថ្ងៃ​អង្គារ​នេះ​ Presley បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆ្នេរ​សមុទ្រ​ទីក្រុង​ Miami រដ្ឋ​ហ្លរីដា​សហរដ្ឋ​អាមេរិក។ តារា​វ័យ​ ១៨​ ឆ្នាំ​រូប​នេះ​បាន​ដោះ​អាវ​ និង​ស្លៀក​ខោ​ពណ៌​ក្រហម​ ដោយ​ថត​ជា​មួយ​តារា​ម៉ូដែល​ស្រី​ម្នាក់​ឈ្មោះ Camila Morrone។

នៅ​ក្នុង​ការ​ថត​រូប​នោះ​ដែរ ពួក​គេ​បាន​ចូល​រួម​ដោយ​តារា​ម៉ូដែល​ប្រុស​ម្នាក់​ទៀត​គឺ Miles McMillan ដែល​ធ្វើ​ឲ្យ​ការ​ថត​រូប​នោះ​កាន់​តែ​សិច​ស៊ី​ថែម​មួយ​កម្រិត​ទៀត។

បង​ប្អូន​ទាំង​ពីរ​រូប​នេះ​ សុទ្ធ​តែ​បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​ IMG Models ដូច​គ្នា។

នេះ​គឺ​ដោយ​សារ​តែ​ម្ដាយ​របស់​ពួក​គេ Cindy Crawford បាន​ព្យាយាម​បណ្ដុះ​បណ្ដាល​កូន​ៗ​ខ្លួន​ទាំង​ពីរ​តាំង​ពី​ក្មេង​ឲ្យ​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី