Nick Jonas សារភាពរឿងគួរអៀនខ្មាសមួយ
- 2017-11-14 10:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nick Jonas សារភាពរឿងគួរអៀនខ្មាសមួយ
ចន្លោះមិនឃើញ
តារាចម្រៀងរូបរាងសង្ហារ Nick Jonas សារភាពប្រាប់សារព័ត៌មាន E!News ថ្មីៗនេះថាខ្លួននៅតែឲ្យម្ដាយបោកខោអាវខ្លួន ក្នុងកិច្ចសម្ភាសន៍មួយទាក់ទងនឹងការបញ្ចេញបទចម្រៀងថ្មី "Home”។
តារាវ័យ ២៥ឆ្នាំរូបនេះបានបញ្ជាក់ថា ខណៈពេលដែលខ្លួនកំពុងតែរវល់ចំពោះការងារសិល្បៈ និងមិនសូវមានពេលនៅផ្ទះ លោកតែងប្រាប់ឲ្យម្ដាយបោកខោអាវឲ្យរហូត។ ចំណែកឯម្ដាយលោកវិញគឺតែងតែធ្វើឲ្យ ទាំងទឹកមុខញញឹមរីករាយ។
Nick បានបញ្ជាក់ថា៖ "ចំពោះពេលនេះកូនប្រុសទាំង៤ របស់ម្ដាយលោកសុទ្ធតែចេញពីផ្ទះទាំងអស់ដើម្បីរស់នៅក៏ដូចជាបម្រើការងាររៀងៗខ្លួន ដូច្នេះឲ្យតែមានឱកាសដែលនាងអាចធ្វើអ្វីៗជូនពួកគេ នាងសប្បាយចិត្តនឹងធ្វើជានិច្ច។"
តារាសាច់ដុំកង់ៗរូបនេះ បានសរសើរម្ដាយខ្លួន Denis Jonas ថាមិនត្រឹមតែជួយបោកខោអាវឲ្យខ្លួនប៉ុណ្ណោះទេ នាងក៏ជាអ្នកពូកែធ្វើម្ហូបផងដែរ៕
នេះជាផ្នែកខ្លះៗនៃបទចម្រៀងនេះនៅក្នុង Trailer រឿង "Home”៖
អានអត្ថបទ៖
Nick Jonas បែកបាក់ស្នេហានឹងមិត្តស្រីបវរកញ្ញា
Thor: Ragnarok នៅតែឈរលំដាប់កំពូលលើ Box Office សប្ដាហ៍នេះ