“Thor: Ragnarok” នៅ​តែ​ឈរ​លំដាប់​កំពូល​លើ Box Office សប្ដាហ៍​នេះ​

  • 2017-11-14 02:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​ថ្មី​នេះ​ មាន​ភាព​យន្ត​ចំនួន​ពីរ​ដែល​ទើប​នឹង​បង្ហាញ​ខ្លួន​លើ​តារាង Box Office លើក​ដំបូង ខណៈ​ភាព​យន្ត​ "Thor: Ragnarok” របស់​ផលិតកម្ម​ Marvel នៅ​តែ​ឈរ​លើ​តំណែង​កំពូល​ ដោយរកបាន​ទឹក​ប្រាក់ ៥៧,១លាន​ដុល្លារ។

ឈុត​មួយ​ក្នុង​រឿង "Thor: Ragnarok"

ចំនួន​ទឹក​ប្រាក់​នេះ​ធ្លាក់​ចុះ​ដល់​ទៅ ៥៣.៩​ភាគ​រយ​ឯ​ណោះ ព្រម​ទាំង​អាច​បន្ត​ចុះ​កាន់​តែ​ច្រើន​ទៅ​ទៀត​នៅ​ពេល​ភាព​យន្ត​ "Justice League” ចាប់​ផ្ដើម​ដាក់​បញ្ចាំង។ ចំពោះ​បញ្ហា​នេះ Marvel មិន​ភ័យ​ព្រួយ​នោះ​ឡើយ​ដោយ​សារ​តែ "Thor: Ragnarok” រក​ចំណូល​បាន​ដល់​ទៅ ២១១,៥លានដុល្លារ​នៅ​សហរដ្ឋ​អាមេរិក​ និង ៦៥០​លាន​ដុល្លារ​ទូទាំង​ពិភពលោក​រួច​ទៅ​ហើយ។

Poster រឿង "Daddy's Home two"
Poster រឿង "Murder on the Orient Express"

ចំណែក​ឯ​រឿង​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ​បាន​ទៅ​លើ​រឿង "Daddy's Home two" រក​ចំណូល​បាន ២៩,៧​ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ធ្វើ​ឲ្យ​ភាពយន្ត​មួយ​ទៀត​ដែល​ជា​ភាព​យន្ត​ចំណូល​ថ្មី​ដូច​គ្នា "Murder on the Orient Express” រក​ចំណូល​បាន​ ២៨,២៧លាន​ដុល្លារ។

នេះ​ជា​បណ្ដា​រឿង​ទាំង​១០​ រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍៖

១០. "Lady Bird" រក​ចំណូល​បាន​ ១,២​លាន​ដុល្លារ

៩. "Happy Death Day" រក​ចំណូល​បាន ១,៣​លានដុល្លារ

៨. "Blade Runner 2049" រក​ចំណូល​បាន ១,៥​លានដុល្លារ

៧. "Geostorm" រក​ចំណូល​បាន ១,៦​លាន​ដុល្លារ

៦. "Tyler Perry's Boo 2! A Madea Halloween" រក​ចំ​ណូល​បាន​ ២​លាន​ដុល្លារ

៥. "Jigsaw" រក​ចំណូល​បាន ៣,៤​លាន​ដុល្លារ

៤. "A Bad Moms Christmas"​ រក​ចំណូល​បាន ១១,៥​លាន​ដុល្លារ

៣. "Murder on the Orient Express" រក​ចំណូល​បា​ន ២៨,៧​លាន​ដុល្លារ

២. "Daddy's Home two" រក​ចំណូល​បាន ២៩,៧​លាន​ដុល្លារ

១. "Thor: Ragnarok" រក​ចំណូល​បាន ៥៧,១​លាន​ដុល្លារ

Trailer បណ្ដា​រឿង​ចំណូល​ថ្មី

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ