អស្ចារ្យ! កំពូល​ខ្សែ​រឿង "Lord of the Rings” អាច​នឹង​ផលិត​ជា​រឿង​ភាគ​ឆាប់​ៗ​នេះ

  • 2017-11-07 10:24:47
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​រឿង "Lord of the Rings” របស់​អ្នក​និពន្ធ JRR Tolkien ដែល​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​ល្បាញ​ក្រោយ​ពេល​ផលិត​កម្ម Warner Bros. និង​អ្នក​ដឹក​នាំ​រឿង Peter Jackson បាន​ដក​ស្រង់​យក​មក​ថត​ជា​សាច់​រឿង​ទទួល​បាន​ជោគជ័យ​មិន​ធម្មតា។

ថ្មីៗ​នេះ​សារព័ត៌មាន Variety បាន​រាយ​ការណ៍​ថា​ក្រុម​ហ៊ុន​យក្ស Amazon កំពុង​តែ​មាន​បំណង​ថត​ជា​រឿង​ភាគ​វិញ​ម្ដង​ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ​រឿង​នេះ​ដូច​គ្នា។

វា​នឹង​អាច​មាន​ការ​លំបាក​ខ្លាំង ក៏​ប៉ុន្តែ​នេះ​គឺ​ជា​គម្រោង​ដ៏​ធំ​មួយ​ដែល Amazon ចង់​បាន​រឿង​ភាគ​ល្បី​មួយ​ដូច​ "Game Of Thrones” របស់ HBO នៅ​ក្នុង​ក្រុម​ហ៊ុន​ខ្លួន​វិញ​ម្ដង។​

ក្រុម​ហ៊ុន​ Warner Bros. កំពុង​តែ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ Amazon ដែល​អាច​ផ្ដល់​ឲ្យ​សិទ្ធិ​ទាក់​ទង​នឹង​ការ​បង្កើត​រឿង​ភាគ​ថ្មី​ ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ JRR Tolkien នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​នេះ​ត្រូវ​ពិចារណា​ និង​វិភាគ​យ៉ាង​ហ្មត់ចត់​ព្រោះ​នេះ​គឺ​ខ្សែ​រឿង​ដ៏​ល្បី​បំផុត​មួយ ហើយ​ Warner Bros. មិន​ចង់​ឲ្យ​ខ្សែ​ភាព​យន្ត​នេះ​មាន​បញ្ហា៕

អាន​អត្ថបទ៖


អត្ថបទ៖ ធារ៉ូ