Thor: Ragnarok បើក​ឆាក​ Box Office ជាមួយ​ចំណូល​ជាង​រយ​លាន​ដុល្លារ

  • 2017-11-06 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រាក់​ចំណូល​ Box Office ទទួល​បាន​យ៉ាង​តិច​កាល​ពី​ខែ​មុន​ ពេល​នេះ​ភាព​យន្ត​ថ្មី​មួយ​នេះ​ដែល​ជា​ខ្សែ​សាច់​រឿង​របស់​ Marvel បាន​ធ្វើ​ឲ្យ​ចំណូល​​កើន​ឡើង​ជា​ច្រើន​បើ​ប្រៀប​ធៀប​នឹង​ខែ​មុន។

“Thor: Ragnarok"រក​ចំណូល​បាន​ដល់​ទៅ​ ១២១​លាន​ដុល្លារ​តែ​ក្នុង​៣​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ដាក់​បញ្ចាំង។ វា​គឺ​ជា​រឿង​ទី ៣ របស់​ Marvel បន្ទាប់​ពី "Guardian of the Galaxy Vol 2” និង "Spider-Man: Homecoming”។ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ក៏​ដូច​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​រង​ចាំ​ទស្សនា​រឿង​នេះ ក៏​ដូច​ជា​មិន​សូវ​មាន​រឿង​អ្វី​ផ្សេង​ដែល​ជា​គូ​ប្រកួត​ប្រជែង​ផង​ដែរ​នោះ​ ធ្វើ​ឲ្យ​ភាព​យន្ត​វគ្គ​ទី ៣ សម្រាប់​ខ្សែ​រឿង "Thor” នេះ​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​ដំបូង​ប្រៀប​ធៀប​នឹង​វគ្គ​មុនៗ។

បើ​គិត​ត្រឹម​ពេល​នេះ "Thor: Ragnarok” រក​ចំណូល​បាន​ដល់​ទៅ ៤០០​លាន​ដុល្លារ​ទៅ​ហើយ ទូទាំង​ពិភព​លោក ហើយ​ក៏​ក្លាយ​ជា​ផល​ចំណេញ​ដ៏​ធំ​មួយ​របស់ Marvel រួច​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ភាពយន្ត​បែប​ Superheroes មួយ​ទៀត​គឺ "Justice League” នឹង​ចាប់​ដាក់​បញ្ចាំង​ឆាប់​ៗ​នេះ​ហើយ នៅ​ក្នុង​រយៈ​ពេល ២ ទៅ ៣​ សប្ដាហ៍​ខាង​មុខ​ ហើយ​សន្មត​ថា​អាច​នឹង​ដណ្ដើម​ដំណែង​ "Thor” វគ្គ​ថ្មី​នេះ​បាន៕

នេះ​ជា​បណ្ដា​ភាព​យន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​ទាំង​១០​ប្រចាំ​ Box Office សប្ដាហ៍​នេះ៖

១០. Let There Be Light ប្រាក់​ចំណូល ១,៦​លាន​ដុល្លារ
៩. Only The Brave ប្រាក់​ចំណូល ១.៩​លានដុល្លារ
៨. Blade Runner ប្រាក់​ចំណូល ២,២​លាន​ដុល្លារ
៧. Thank You For Your Service ប្រាក់​ចំណូល ២,៣​លានដុល្លារ
៦. Happy Death Day ប្រាក់​ចំណូល ២,៨​លានដុល្លារ
៥. Geostorm ប្រាក់​ចំណូល ៣​លានដុល្លារ
៤. Tyler Perry's Boo 2! A Madea Halloween ប្រាក់​ចំណូល ៤,៧​លានដុល្លារ
៣. Jigsaw ប្រាក់​ចំណូល ៦,៧​លានដុល្លារ
២. A Bad Mom Christmas ១៧​លាន​ដុល្លារ
១. Thor Ragnarok ប្រាក់​ចំណូល ១២១លានដុល្លារ

បណ្ដា​ Trailers រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ​៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី