“Jigsaw” គ្រងតំណែងភាពយន្តលេខ១ប្រចាំសប្ដាហ៍ Halloween
- 2017-10-31 02:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Jigsaw” គ្រងតំណែងភាពយន្តលេខ១ប្រចាំសប្ដាហ៍ Halloween
ចន្លោះមិនឃើញ
ដោយសារតែសប្ដាហ៍នេះត្រូវជាសប្ដាហ៍ចុងក្រោយក្នុងឱកាសបុណ្យ Halloween ដូច្នេះហើយ បណ្ដាអ្នកទៅមើលកុនតែងតែសម្រុកគ្នាទៅមើលរឿងបែបរន្ធត់ ព្រោះជាប្រភេទរឿងដែលត្រូវនឹងពិធីបុណ្យនេះ។
ភាពយន្តនេះក៏ជារឿងដែលហាមឃាត់មិនឲ្យដាក់បញ្ចាំងនៅព្រះរាជាណាចក្រកម្ពុជាកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះផងដែរ។
កាលពីសប្ដាហ៍មុនភាពយន្ត "Boo 2! A Madea Halloween” ជាប់ចំណាត់ថ្នាក់លេខ១ក្នុងទឹកប្រាក់ ២១.២លានដុល្លារ ប៉ុន្តែសប្ដាហ៍នេះភាពយន្ត "Jigsaw” ដែលជាប្រភេទរឿងរន្ធត់ដូចគ្នាគ្រងតំណែងវិញ រកបានទឹកប្រាក់ ១៦.៦លានដុល្លារ។ នេះគឺជាភាពយន្តថ្មីមួយដែលទាក់ទងនឹងខ្សែរឿង "Saw” ដែលមានគំលាតដល់ទៅ ៧ឆ្នាំ គិតពីថ្ងៃដែលខ្សែរឿងនេះបានដាក់បញ្ចាំងគឺ "Saw VI” ឆ្នាំ ២០០៩។
ចំពោះភាពយន្តដែលជាប់ចំណាត់ថ្នាក់លេខ១កាលពីសប្ដាហ៍មុន បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ២ រកបានប្រាក់ចំណូល ១០លានដុល្លារ ធ្វើឲ្យទឹកប្រាក់សរុបកើនដល់ ៣៥.៥លានដុល្លារតែនៅក្នុងសហរដ្ឋអាមេរិក៕
ខាងក្រោមនេះជាចំណាត់ថ្នាក់ភាពយន្តទាំង ១០ ដែលរកចំណូលបានច្រើនជាងគេ៖
១០. It ២.៥លានដុល្លារ
៩. Suburbicon ២.៨លានដុល្លារ
៨. The Foreigner ៣.៤លានដុល្លារ
៧. Only The Brave ៣.៥លានដុល្លារ
៦. Thank You for Your Service ៣.៨លានដុល្លារ
៥. Blade Runner 2049 ៤.១លានដុល្លារ
៤. Happy Death Day ៥.១លានដុល្លារ
៣. Geostorm ៥.៩លានដុល្លារ
២. Tyler Perry's Boo 2! A Madea Halloween ១០.១ លានដុល្លារ
១. Jigsaw ១៦.៦ លានដុល្លារ
Trailer រឿងចំណូលថ្មី
អានអត្ថបទ៖
Tyler Perry's Boo 2! A Madea Halloween គ្រងតំណែងកំពូលសប្ដាហ៍បុណ្យ Halloween
តារាហូលីវូដ ១៣រូប តែងមុខដល់ថ្នាក់មើលមិនស្គាល់ដើម្បីថតរឿង
រឿង Geostorm អាចខាតបង់ដល់ទៅ ១០០លានដុល្លារ ដោយមូលហេតុនេះ