រឿង “Geostorm” អាចខាតបង់ដល់ទៅ ១០០លានដុល្លារ ដោយមូលហេតុនេះ
- 2017-10-25 05:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង “Geostorm” អាចខាតបង់ដល់ទៅ ១០០លានដុល្លារ ដោយមូលហេតុនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយពេលវេលាជិត ២០ខែរៀបចំគម្រោងថតនិងដាក់បញ្ចាំង រឿង "Geostorm” របស់ផលិតកម្ម Warner Bros. និង Skydance ទើបតែដាក់បញ្ចាំងចុងសប្ដាហ៍មុននេះ និងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ នេះអាចបណ្ដាលមកពីប្រធានបទរបស់រឿងនេះមិនសូវជាគួរឲ្យចាប់អារម្មណ៍ ព្រមទាំងដឹកនាំដោយអ្នកដឹកនាំមិនសូវមានបទពិសោធន៍។
ដោយចំណាយដើមទុនផលិតអស់ ១២០លានដុល្លារ និងបន្ថែម១៥លានដុល្លារបន្ថែមទៀតចំពោះការថតឈុតខ្លះៗសារឡើងវិញ ភាពយន្តនិយាយអំពីប្រព័ន្ធដែលអាចផ្លាស់ប្ដូរអាកាសធាតុនេះមានលទ្ធភាពរកចំណូលបាន ៦៦,៨លានដុល្លារទូទាំងពិភពលោក ប៉ុន្តែរកបានតែ ១៤,៧លានដុល្លារតែប៉ុណ្ណោះក្នុងស្រុក។
ភាពយន្តនេះសម្ដែងដោយលោក Gerard Butler ជាវិស្វករម្នាក់ព្យាយាមជួសជុល ផ្កាយរណបដែលត្រូវបានផលិតឡើងដើម្បីបញ្ចៀសការផ្លាស់ប្ដូរអាកាសធាតុ ជារឿងប្រភេទគ្រោះមហន្តរាយដែលជះឥទ្ធិពលពីគ្រោះធម្មជាតិពីម៉ាស៊ីនកែប្រែអាកាសធាតុដែលមនុស្សបានផលិត។
ភាពយន្តនេះគឺជាភាពយន្តមួយទៀតរបស់ Warner Bros ដែលខាតបង់បន្ទាប់ពីរឿង "Arthur: Legend of the Sword” មិនអាចរកចំណូលថ្លៃដើមទុន ១៧៥លានដុល្លារបាន។ វាក៏ជាភាពយន្តមួយទៀតដែរ ដែល Skydance បានបរាជ័យបន្ទាប់ពីរឿង Baywatch រកចំណូលបានមិនគ្រប់តាមគម្រោងចំនួនដែលត្រូវការ។
ដោយត្រូវបានរិះគន់ពីសំណាក់អ្នកវិភាគរឿងជាច្រើន រឿងនេះទទួលបានពិន្ទុតែ ១៣ភាគរយតែប៉ុណ្ណោះក្នុង Rotten Tomatoes។ ជាមួយនឹងចំណូលសរុបទាំងក្នុងនិងក្រៅសហរដ្ឋអាមេរិក អ្នកវិភាគរំពឹងថាភាពយន្តនេះនឹងរកចំណូលបានតែ ២០០ លានដុល្លារតែប៉ុណ្ណោះដែលអាចឲ្យ បាត់បង់ទឹកប្រាក់ដល់ទៅ១០០លានដុល្លារ ក្រោយពីកាត់កងចំណាយផ្សេងៗសរុប។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ Warner Bros. ក៏មិនភ័យព្រួយនឹងបញ្ហានេះដែរ ដោយសាររឿងល្បីៗដូចជា "Wonder Woman”, “Dunkirk”, “Annabelle: Creation” និង "It” រកចំណូលបានដល់ទៅ ២,៣លានដុល្លារឯណោះ។ ម្យ៉ាងវិញទៀតអ្នកវិភាគក៏បានទស្សន៍ទាយរួចទៅហើយថា WB មិនបានចំណាយថវិកាជាច្រើនដើម្បីផ្សព្វផ្សាយរឿងនេះទេ ដោយផ្ដោតសំខាន់ទៅលើរឿងល្បីៗផ្សេងៗវិញដូចជា "Justice League” ជាដើម៕
អានអត្ថបទ៖
សរុបរឿងបរទេស ត្រូវហាមបញ្ចាំង និងដកខ្លួនលែងថតនៅស្រុកខ្មែរ
រន្ធត់ខ្លាំងណាស់! ឈុតដែលបានកាត់ចោលក្នុងរឿង It សាហាវដល់ម្ល៉ឹង
មកមើលឈុតក្រៅឆាករឿង Annabelle: Creation ទើបដឹងថាពិបាកថតខ្លាំង