រន្ធត់ខ្លាំងណាស់! ឈុតដែលបានកាត់ចោលក្នុងរឿង "It” សាហាវដល់ម្ល៉ឹង
- 2017-10-18 02:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់ខ្លាំងណាស់! ឈុតដែលបានកាត់ចោលក្នុងរឿង "It” សាហាវដល់ម្ល៉ឹង
ចន្លោះមិនឃើញ
“It” ត្រូវបានគេទទួលស្គាល់ថាជាភាពយន្តមួយដែលសាហាវខ្លាំងបំផុតចំពោះរឿងប្រភេទរន្ធត់បែបនេះ។
ប៉ុន្តែអ្វីដែលអ្នកបានឃើញនៅរោងកុនគឺមិនទាន់ឃើញធាតុពិតរបស់ "It” នៅឡើយ ដោយសារតែឈុតឆាកដែលសាហាវបំផុតនៃរឿងនេះត្រូវបានគេកាត់ចេញ។
នៅក្នុងអត្ថបទនិយាយ (Podcast) ចំណងជើងថា “Throwing Shade” តារាសម្ដែង Timothy Simons វ័យ ៣៩ឆ្នាំបានបញ្ជាក់ថា លោកធ្លាប់បានចូលសមសម្ដែងសាកល្បងដើម្បីដើរតួជាតួអង្គមនុស្សគូរមុខ (Clown) ឈ្មោះ Pennywise ហើយការសម្ដែងសាកល្បងនោះគឺវាពិតជាគួរឲ្យព្រឺក្បាល។
ក្នុងឈុតនោះ តារាសម្ដែងរូបនេះបានបកស្រាយថា តួអង្គ Pennywise បានបង្ខំស្រីម្នាក់ឲ្យប្រគល់ទារកមកខ្លួន ដើម្បីយកមកបរិភោគ ហើយឈុតឆាកនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់។
អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺរបៀបដែល "It” គំរាមស្រីម្នាក់នោះថាបើនាងមិនព្រមធ្វើដូច្នេះទេ នឹងមានរឿងជាច្រើនដែលយើងអាចធ្វើទៅកាន់នាង ហើយវាគឺសុទ្ធតែអាក្រក់ទាំងអស់។
ប៉ុន្តែក្រោយមកឈុតឆាកនេះក៏ត្រូវបានកាត់ចោលទៅវិញ ដោយសារតែវាសាហាវពេក។
ទីបំផុតតួអង្គ Pennywise ក៏បានទៅលើតារាសម្ដែងវ័យ ២៧ឆ្នាំឈ្មោះ Bill Skarsgård។ ភាពយន្តនេះទទួលបានការពេញនិយមនិងគាំទ្រយ៉ាងខ្លាំងដែលអាចរកចំណូលបានដល់ទៅ ៦៣០លានដុល្លារទូទាំងពិភពលោក ធ្វើឲ្យវគ្គបន្តរបស់រឿងនេះនឹងចេញឆាប់ៗនៅឆ្នាំ ២០១៩នេះហើយ៕
អានអត្ថបទ៖
ត្រឹម៣ថ្ងៃ រឿងឈរលើតារាង Box Office លេខ១សប្ដាហ៍នេះ រកចំណូលបានខ្ទង់រយលានដុល្លារ
រឿងទាំង១៣ អ្នកអាចនឹងមិនធ្លាប់ដឹងថា ហាមឃាត់ចាក់បញ្ចាំងក្នុងប្រទេសមួយចំនួន
២១ សន្លឹកបង្ហាញពីសកម្មភាពក្រៅឆាករបស់រឿងហូលីវូដល្បីៗ