រឿងទាំង១៣ អ្នកអាចនឹងមិនធ្លាប់ដឹងថា ហាមឃាត់ចាក់បញ្ចាំងក្នុងប្រទេសមួយចំនួន
- 2017-10-18 00:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង១៣ អ្នកអាចនឹងមិនធ្លាប់ដឹងថា ហាមឃាត់ចាក់បញ្ចាំងក្នុងប្រទេសមួយចំនួន
ចន្លោះមិនឃើញ
មកដល់សម័យកាលថ្មីនេះ បណ្ដាអ្នកចូលចិត្តមើលភាពយន្តនៅសហរដ្ឋអាមេរិកមិនសូវជាចូលចិត្តទៅមើលភាពយន្តនៅតាមរោងកុនប៉ុន្មានទេ។
ហេតុដូចនេះទើបក្រុមហ៊ុនផលិតភាពយន្តជាច្រើនត្រូវថតសារឡើងវិញចំពោះឈុតឆាកខ្លះៗក្នុងសាច់រឿងដែលអាចប៉ះពាល់ដល់ទស្សនិកជន ឬច្បាប់របស់ប្រទេសខ្លះៗ ដើម្បីអាចមានសិទ្ធិបញ្ចាំងនៅទូទាំងពិភពលោក។
ក៏ប៉ុន្តែមានភាពយន្តមួយចំនួនក៏នៅតែត្រូវគេហាមឃាត់ទាំងស្រុងតែម្ដងសម្រាប់ប្រទេសខ្លះ ដោយសារមូលហេតុផ្សេងៗគ្នា។ តួយ៉ាងដូចជាប្រទេសកម្ពុជាជាដើម រឿង "Kingsman: The Golden Circle” និងរឿង "Jigsaw” ទើបតែត្រូវបានហាមឃាត់ថ្មីៗនេះមិនឲ្យដាក់បញ្ចាំង។
នេះជាបណ្ដាភាពយន្តទាំង ១៣ ដែលត្រូវបានគេហាមឃាត់ក្នុងប្រទេសខ្លះៗ៖
១. រឿង "The Departed”
មិនឲ្យដាក់បញ្ចាំងនៅប្រទេសចិន ដោយសារតែសាច់រឿងនេះនិយាយមិនល្អពីប្រទេសចិន ទាក់ទងនឹងផ្នែកនយោបាយ និងយោធា។
២. រឿង "Schindler's List”
មិនឲ្យដាក់បញ្ចាំងនៅបណ្ដាប្រទេស អារ៉ាប់ និង មូស្លីម ជាច្រើន ដោយសារតែមានឈុតឆាកតម្រូវឲ្យតួអង្គជាច្រើនស្រាតសម្លៀកបំពាក់។ ប្រទេសដែលហាមឃាត់នោះមានដូចជា ឥណ្ឌូនេស៊ី, លីបង់, ម៉ាឡេស៊ី ជាដើម។
៣. រឿង “The Hunger Games”
មិនឲ្យដាក់បញ្ចាំងនៅប្រទេសវៀតណាម ដោយសារតែមិនចង់ឃើញសាច់រឿងដែលតម្រូវឲ្យក្មេងៗសម្លាប់គ្នាយ៉ាងព្រៃផ្សៃ។
៤. រឿង "Zoolander”
មិនឲ្យដាក់បញ្ចាំងនៅប្រទេស ម៉ាឡេស៊ី ដោយសារតែក្នុងរឿងនោះមានដាក់បញ្ចូលនូវតួអង្គ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ធ្វើឲ្យប្រទេសនេះមិនអាចទទួលយកបាន។
៥. រឿង "The Texas Chainsaw Massacre”
បានហាមឃាត់នៅចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៧៥ ដោយសារតែសាច់រឿងមានលក្ខណៈឃោរឃៅពេក។
៦. រឿង "Back to the Future”
ត្រូវបានហាមឃាត់នៅប្រទេសចិន ដោយសារតែរដ្ឋាភិបាលចិនហាមឃាត់ភាពយន្ត ឬរឿងភាគដែលបង្ហាញពីការឆ្លងកាត់សម័យកាល (Time Travel) នេះបើតាមទស្សនាវដ្ដី TIME។
៧. រឿង "2012”
ត្រូវហាមឃាត់មិនឲ្យដាក់បញ្ចាំង ឬទាញយកជាដាច់ខាតនៅប្រទេសកូរ៉េខាងជើង ដោយវាជារឿងខុសច្បាប់ដែលអាចផ្ដន្ទាទោសដល់ទៅ ៥ឆ្នាំក្នុងគុក។
៨. រឿង "Borat”
ដែលជារឿងសម្ដែងដោយតារាកំប្លែង Sacha Baron Cohen ត្រូវបានគេហាមឃាត់នៅប្រទេស ជាច្រើនជាពិសេសប្រទេស កាហ្សាក់ស្ថាន ដោយសារតែក្នុងសាច់រឿងនេះបាននិយាយថាប្រទេសនេះជាប្រទេសក្លែងក្លាយ ប៉ុន្តែ៦ឆ្នាំក្រោយមកប្រទេសនេះក៏លែងហាមឃាត់វិញដោយសារតែភាពយន្តនេះនាំចូលនូវភ្ញៀវទេសចរណ៍ជាច្រើនមកកាន់ប្រទេសនេះ។
៩. រឿង "The Exorcist”
ត្រូវបានហាមឃាត់នៅចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៨៤ ដោយសារតែសាច់រឿងសាហាវ និងរន្ធត់ពេក។ សម្រាប់ពេលនេះគឺលែងមានការហាមឃាត់ធំដុំដូចមុនហើយ។
១០. រឿង "Brokeback Mountain”
ត្រូវបានគេហាមឃាត់នៅប្រទេសចិនដោយសារតែនិយាយពីសាច់រឿងប្រុសស្រលាញ់ប្រុស។ ក្រៅពីនោះរដ្ឋមួយនៅសហរដ្ឋអាមេរិកគឺ Utah ក៏ហាមឃាត់រឿងនេះដែរ។ ប្រទេសមួយទៀតដែលហាមឃាត់ភាពយន្តនេះដែរគឺប្រទេស ម៉ាឡេស៊ី ដោយសារតែប្រជាជនប្រទេសនោះកាន់សាសនាអ៊ីស្លាមភាគច្រើន។
១១. រឿង "Wonder Woman”
ត្រូវបានហាមឃាត់មិនឲ្យដាក់បញ្ចាំងនៅប្រទេស លីបង់ ដោយសារតួអង្គឯករឿងនោះ ជាជនជាតិអ៊ីស្រាអែល។
១២. រឿង "Deadpool”
ត្រូវបានគេហាមឃាត់នៅប្រទេសចិនដោយសារតែមានឈុតឆាកស្រើបស្រាលច្រើនពេក។
១៣. រឿង "Beauty and the Beast”
ត្រូវបានគេហាមឃាត់នៅប្រទេស ម៉ាឡេស៊ី ដោយសារមានតួអង្គប្រុសស្រលាញ់ប្រុស៕
អានអត្ថបទ៖
មូលហេតុជុំវិញការហាមឃាត់មិនឲ្យដាក់បញ្ចាំងរឿង Kingsman 2 នៅកម្ពុជា
កប់ណាស់ភាពយន្តរន្ធត់ Happy Death Day ត្រឹម៣ថ្ងៃសោះរកចំណូលបានមិនចេះតិច
កំហុសក្នុងរឿងហូលីវូដទាំង ១៦ អ្នកមិនដែលចាប់អារម្មណ៍!