បើសិនគ្រាន់តែមើលភាពយន្តធម្មតាៗ មិនចំណាយពេលវេលាច្រើនដើម្បីវិភាគ និងលម្អិតនោះ ប្រហែលជាមិនដឹងទេថា ភាពយន្ដខ្លះគឺមានកំហុសដ៏គួរឲ្យអស់សំណើច។
ចំពោះអ្នកឈ្លក់វង្វេងនឹងវិស័យភាពយន្តមួយចំនួនបានទស្សនារឿងទាំងនេះ ហើយក៏ចាប់អារម្មណ៍ដឹងពីកំហុស ដែលមានក្នុងរឿងដោយអចេតនារបស់អ្នកផលិតភាពយន្ត៕
នេះជាកំហុសក្នុងរឿងទាំង១៦ អ្នកមិនដែលចាប់អារម្មណ៍ពីមុនមក៖
១. គេសង្កេតឃើញកាមេរ៉ានៅលើកញ្ចក់ឡានខាងមុខក្នុងរឿង "Twilight”
២. ទាហានអាល្លឺម៉ង់ម្ដងមានផ្លាកសំគាល់ ម្ដងអត់មានក្នុងរឿង "Inglourious Basterds”
៣. ពេល Jake បើកខ្លួនពីប្រអប់បញ្ជូនវិញ្ញាណក្នុងរឿង "Avatar” រទេះជនពិការមិនឃើញនៅក្នុងឈុតនោះ តែក៏បង្ហាញខ្លួនវិញ
៤. ក្នុងរឿង "Terminator 2: Judgement Day” អាវរបស់ John ម្ដងឃើញស្នាមគេបាញ់ឡើងសុះ តែក្រោយមកក៏ឃើញដូចអាវថ្មី
៥. ក្នុងរឿង "Terminator 2: Judgement Day” ដដែលកញ្ចក់ឡានដែលដេញចាប់ John ម្ដងបែកកញ្ចក់ តែក៏មានកញ្ចក់ធម្មតាវិញ
៦. ក្នុងឈុតមួយដែល Thor បំផ្លាញអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួន តែក្នុងឈុតនេះបែរជារថយន្តនេះនៅល្អដូចថ្មីទៅវិញ ក្នុងរឿង "Avengers”
៧. ឈុតមួយក្នុងរឿង "Dallas Buyers Club” និយាយពីស្ថានភាពក្នុងឆ្នាំ ១៩៨៥ តែបែរជាឃើញរូបថតឡាន Lamborghini Aventador លើជញ្ជាំងដែលចេញក្នុងឆ្នាំ ២០១១ ទៅវិញ
៨. មានទូកពីរក្នុងរឿង "Titanic”? ព្រោះក្បាលទូកទាំងពីរនេះមិនដូចគ្នាទាល់តែសោះ
៩. ប្រទះឃើញស្ត្រីម្នាក់តែងខ្លួនដូចស្រ្ដីសម័យបច្ចុប្បន្នក្នុងរឿង "Pirates of the Caribbean: The Curse of the Black Peal”
១០. យន្ដហោះស្រាប់ប្ដូរលេខពេលចុះចតក្នុងរឿង "Terminator 3: Rise of the Machines”
១១. ស្បែកជើងម៉ាក Coverse បែរជាមានវត្តមាននៅសតវត្សទី ១៨ទៅវិញ នៅក្នុងរឿង "Marie Antionette”
១២. តួអង្គ Kane ម្ដងឃើញពាក់មួកអវកាស ប៉ុន្ដែពេលបង្ហាញខ្លួននៅមន្ទីរពេទ្យម្ដងទៀតបែរជាបាត់មួកនេះហើយត្រូវ Alien ខាំក្បាលទៅវិញនៅក្នុងរឿង "Alien”
១៣. យន្ដហោះនេះម្ដងមានម៉ាស៊ីនកង្ហារបួន តែក៏ស្រាប់តែមានកង្ហារពីរវិញក្នុងរឿង "The Usual Suspects”
១៤. ក្នុងរឿង "Ted” តួអង្គឯក John និយាយទូរស័ព្ទទាំងកាន់ទូរស័ព្ទបញ្ច្រាស
១៥. យន្ដហោះមានវត្តមាននៅសម័យរ៉ូម៉ាំងបុរាណក្នុងរឿង "Gladiator”
១៦. ទាហាន Stormtroopers ម្នាក់ត្រូវក្បាលបុកទ្វាក្នុងឈុតមួយក្នុងរឿង "Star Wars”
អានអត្ថបទ៖
ប្រភព៖
Brightside
ប្រែសម្រួល៖ ធារ៉ូ