“Tyler Perry's Boo 2! A Madea Halloween” គ្រង​តំណែង​កំពូល​សប្ដាហ៍​បុណ្យ​ Halloween

  • 2017-10-24 02:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​តុលា​នេះ​ ដែល​ត្រូវ​ជា​សប្ដាហ៍​បុណ្យ​ Halloween ភាព​យន្ត​បែប​កំប្លែង "Tyler Perry's Boo 2! A Madea Halloween” ​ជា​ស្នា​ដៃ​របស់​អ្នក​ដឹក​នាំ​រឿង​ និង​ជា​តួ​ឯក​សម្ដែង​រឿង​នេះ​ផ្ទាល់ លោក Tyler Perry គ្រង​តំណែង​លេខ​១ Box Office ជាមួយ​ទឹក​ប្រាក់​ ២១,២​លាន​ដុល្លារ។

នេះ​គឺ​ជា​ភាពយន្ត​ទី​២​ បន្ទាប់​ពី​រឿង "Boo! A Madea Halloween” បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​មុន។ ទោះ​បី​ជា​ភាពយន្ត​នេះ​ មិន​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​វិភាគ​រឿង (Critics) ក៏​ដោយ​ក៏​នៅ​តែ​មាន​លទ្ធភាព​រក​ចំណូល​បាន​ជិត​គ្រប់​ថ្លៃ​ថត​ ២៥លាន​ដុល្លារ​ទៅ​ហើយ​ក្នុង​រយៈ​ពេល​តែ ៣​ ថ្ងៃ។

ចំណែក​ឯ​រឿង​បែប​គ្រោះ​ធម្មជាតិ​ "Geostorm” ឯណោះ​វិញ​ខាត​បង់​ធ្ងន់ធ្ងរ​ព្រោះ​រក​ចំណូល​បាន​តែ ១៣,៧​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ដោយ​ទឹក​ប្រាក់​នេះ​មិន​នឹង​ស្មើ​នឹង​ចំណាយ​សម្រាប់​ថត​ឡើង​វិញ​ចំពោះ​ឈុត​ឆាក​ខ្លះៗ​ផង ដែល​ចំណាយ​អស់​ដល់​ទៅ​ជាង១៥​លាន​ដុល្លារ បូក​រួម​ទាំង​ដើម​ទុន​ថត​រឿង​ទាំង​ស្រុង​ ១០០​លាន​ដុល្លារ​ទៀត គឺ​ពិត​ជា​ខាត​ខ្លាំង៕

នេះ​ជា​បណ្ដា​ភាព​យន្ត​រក​ចំណូល​បាន​យ៉ាង​ច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍៖

១០. Kingsman: The Golden Circle ៣លាន​ដុល្លារ
៩. American Made ៣,១​លាន​ដុល្លារ
៨. The Snowman ៣,៤​លាន​ដុល្លារ
៧. It ៣,៥​លាន​ដុល្លារ
៦. The Foreigner ៥,៨​លាន​ដុល្លារ
៥. Only the Brave ៦​លាន​ដុល្លារ
៤. Blade Runner 2049 ៧,៤​លានដុល្លារ
៣. Happy Death Day ៩,៤​លាន​ដុល្លារ
២. Geostorm ១៣,៧​លានដុល្លារ
១. Tyler Perry's Boo 2! A Madea Halloween ២១,២​លាន​ដុល្លារ

បណ្ដា​ Trailers រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី