“Kingsman: The Golden Circle” ដណ្ដើម​បាន​តំណែង​លេខ​១ Box Office ​សប្ដាហ៍​ថ្មី!

  • 2017-09-25 02:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ចំណូល​ថ្មី​ទើប​តែ​ដាក់​បញ្ចាំង​ចុង​សប្ដាហ៍​នេះ​គឺ “Kingsman: The Golden Circle” ដណ្ដើម​បាន​តំណែង​លេខ​១​ជាមួយ​នឹង​ប្រាក់​ចំណូល​ ៣៩​លាន​ដុល្លារ​។ នេះ​គឺ​ជា​រឿង​ទី​២​ហើយ​ ដែល​រឿង​ទី​១​ “Kingsman: The Secret Service” រក​ចំណូល​បាន​ ៣៦,២​លាន​ដុល្លារ​សម្រាប់​ចុង​សប្ដាហ៍​ដំបូង។ បណ្ដា​អ្នក​វិភាគ​រឿង​​បាន​និយាយ​ថា​រឿង​ "The Golden Circle” នេះ​គឺ​មិន​អាច​ប្រៀប​ធៀប​នឹង​វគ្គ​ដំបូង​បាន​ទេ ព្រោះ​វគ្គ​ដំបូង​គឺ​វា​ល្អ​ជាង​ឆ្ងាយ​។ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​មិន​សូវ​ជា​មាន​រឿង​ថ្មីៗ​ល្អ​មើល​បាន​ជាចេញ​ក្នុង​អំឡុង​ពេល​នេះមាន​ឱកាស​បាន​លេខ​១​ក្នុង​តារាង​ Box Office ក្នុង​ចំនួន​ទឹក​ប្រាក់​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន។

​ធ្លាក់​មក​កាន់​តំណែង​លេខ​​ ២ រឿង "It” ដែល​រក​ចំណូល​បាន​យ៉ាង​ច្រើន​ ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ពីរ​សប្ដាហ៍​ជាប់​គ្នា​នោះ ភាព​យន្ដ​នេះ​រក​ចំណូល​បាន ៣០​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​នេះ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ចំណូល​សរុប​ទទួល​បាន​គឺ ២៦៦,៣​លាន​ដុល្លារ​តែ​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ភាព​យន្ត​នេះ​បាន​ក្លាយ​ជា​ភាពយន្ត​បែប​រន្ធត់​ព្រឺព្រួច​លក្ខណៈ R Rated (១៨+) រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

​រឿង​ទទួល​បាន​ចំណាត់​ថ្នាក់​ ៣​ គឺ​ជា​រឿង​ចំណូល​ថ្មី​ "The LEGO Ninjago Movie” ជាមួយ​នឹង​ចំណូល​ ២១,២​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង។ ភាពយន្ត​នេះ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​ការ​គ្រោង​ទុក​ ព្រម​ទាំង​ជា​រឿង​ដែល​រក​ចំណូល​បាន​តិច​ជាង​គេ​ ក្នុង​ចំណោម​រឿង​ប្រភេទ​ LEGO ទាំង​អស់​ទៀត​ផង។

រឿង​ចំណាត់​ថ្នាក់​លេខ​ ៤ គឺ "American Assasin” ដែល​រក​ចំណូល​បាន ៦,២លានដុល្លារ​។ ភាពយន្ត​នេះ​ទើប​តែ​រក​ចំណូល​សរុប​បាន ២៦,១លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

“Home Again” រក​ចំណូល​បាន​ ៣,៣លាន​ដុល្លារ ក្នុង​សប្ដាហ៍​ទី​៣​ ធ្វើ​ឲ្យ​ភាព​យន្ត​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥ ហើយ​ភាព​យន្ត​ "Mother!” របស់​លោក Darren Aronofsky រក​ចំណូល​បាន​ ៣,២​លាន​ដុល្លារ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦ ក្នុង​សប្ដាហ៍​ទី​២។

ភាព​យន្ត​ចំណាត់​ថ្នាក់​លេខ​ ៧ គឺ​ជា​រឿង​ប្រភេទ​រន្ធត់ "Friend Request” ជាមួយ​នឹង​ប្រាក់​ចំណូល​ ២,៤​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង​។ គួរបញ្ជាក់​ដែរ​ថា ភាពយន្ត​នេះ​ផលិត​ឡើង​ដោយ​ប្រើ​ដើម​ទុន​តែ ៩,៩​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ភាព​យន្ត​ "The Hitman's Bodyguard” ជាប់​លេខ​៨​ជាមួយ​ចំណូល ១,៨​លាន​ដុល្លារ​ ធ្វើ​ឲ្យ​រឿង​ចំណាត់​ថ្នាក់​លេខ​ ៩ គឺ​ជា​រឿង​ចំណូល​ថ្មី​ដែល​និយាយ​ពី​បុរស​ពិការ​ម្នាក់​ព្រោះ​តែ​ការ​បោក​គ្រាប់​បែក​នៅ​ទី​ក្រុង Boston សហរដ្ឋអាមេរិក រឿង "Stronger" ក្នុង​ទឹក​ប្រាក់ ១,៧លានដុល្លារ។

រឿង​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​គឺ "Wind River” ដែល​រក​ចំណូល​បាន​ ១,២​ លាន​ដុល្លារ៕

នេះ​ជា​ Trailer បណ្ដា​រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម