មក​ស្គាល់​តួអង្គ​មនុស្សសម្តែងក្នុង​រឿង "Aladdin” ថ្មី​​

  • 2017-11-13 07:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ពី​ភាព​យន្ត​ថត​ឡើង​វិញ​សម្ដែង​ដោយ​មនុស្ស​ (Live Action) ដូច​ជា “Jungle Book” និង “Beauty and the Beast” ពេល​នេះ​ក្រុម​ហ៊ុន​ Disney នឹង​ចាប់​ផ្ដើម​ដក​ស្រង់​ពី​រឿង​គំនូរ​ជីវចល​មក​ថត​ម្ដង​ទៀត​ហើយ​ គឺ​រឿង "Aladdin”។

“Aladdin” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៩២ ដែល​ជា​ភាព​យន្ត​តុក្កតា​ក្រោម​ការ​បញ្ចូល​សំឡេង​ដោយ លោក Robin, Williams, Scott Weinger និង Linda Larkin។ ចំពោះ​រឿង​ថត​ឡើង​វិញ​ជាមួយ​តួ​មនុស្ស​នេះ​ គឺ​នឹង​ត្រូវ​ដឹកនាំ​រឿង ក៏​ដូច​ជា​ចូល​រួម​សរសេរ​ប៉ារ៉ូល​ដោយ​លោក Guy Ritchie ដោយ​រំពឹង​ថា​ដាក់​បញ្ចាំង​នៅ​ខែឧសភា ឆ្នាំ ២០១៩៕

ទាំង​នេះ​គឺ​ជា​បណ្ដា​តារា​ទាំង​អស់​ដែល​នឹង​សម្ដែង​ក្នុង​រឿង​ "Aladdin”៖

១. Mena Massoud សម្ដែង​ជា​តួ Aladdin
២. Naomi Scott សម្ដែង​ជា​តួ Jasmine
៣. Will Smith សម្ដែង​ជា​តួ Genie
៤. Marwan Kenzari សម្ដែង​ជា​តួ Jafar
៥. Nasim Pedrad សម្ដែង​ជា​តួ Daila
៦. Billy Magnussen សម្ដែង​ជា​តួ Anders
៧. Navid Negahban សម្ដែង​ជា​តួ Sultan
៨. Numan Acar សម្ដែង​ជា​តួ Hakim

អាន​អត្ថបទ៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម