Selena Gomez សម្ញែងក្បាលពោះធ្វើមិនដឹង ក្រោយអតីតសង្សារទាក់ទងអ្នកថ្មី
- 2017-11-13 06:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez សម្ញែងក្បាលពោះធ្វើមិនដឹង ក្រោយអតីតសង្សារទាក់ទងអ្នកថ្មី
ចន្លោះមិនឃើញ
ក្រោយពីមានរឿងរ៉ាវផ្ទុះឡើងទាក់ទងនឹងតារាចម្រៀង The Weeknd បានលួចទាក់ទងជាមួយនឹងអតីតសង្សាររបស់តារាចម្រៀង Justin Bieber រួចមក អ្នកគាំទ្របានឃើញតារាចម្រៀង Selena Gomez សម្ញែងរូបរាងរបស់នាងជាមួយឈុតអាវកីឡា។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា តារាចម្រៀង Selena Gomez ត្រូវបានឃើញ ថាដើរចេញពីកន្លែងហាត់កីឡាមួយកន្លែងក្នុងរដ្ឋ Los Angeles នេះបើតាមវិបសាយ Daily Mail។ មើលទៅរាងរបស់ម្ចាស់បទ “Bad Liar” រូបនេះពិតជាស្រឡូនស្អាត ហើយក្បាលពោះវិញ ពិតជារាបស្មើ ខណៈបង្ហាញរាងជាមួយនឹងឈុតខោអាវកីឡាតែប៉ុណ្ណោះ។
នេះពិតជាបញ្ជាក់ឲ្យឃើញថានាងទៅកន្លែងហាត់ប្រាណនេះ អាចទាក់ទងជាមួយនឹងរឿងរ៉ាវរបស់តារាចម្រៀង The Weeknd (ឈ្មោះពិតប្រាកដ Abel Tesfaye) កាលពីថ្មីៗនេះ។ ទំនាក់ទំនងរបស់ The Weeknd និងនាង Yovanna អាចជាកម្លាំងជំរុញឲ្យ Selena មានទឹកចិត្តក្នុងការថែរក្សារាងរបស់នាងឲ្យកាន់តែស្រស់ស្អាតជាងមុនថែមទៀត។
រម្លឹកដែរថា តារាចម្រៀង The Weeknd ត្រូវគេឃើញនៅជាមួយតារាម៉ូដែល Yovanna ដែលជាអតីតសង្សាររបស់ Justin។ ទាំងពីរអ្នកនេះបានចេញពីកម្មវិធីជប់លៀងមួយកាលពីថ្ងៃទី ១០ខែវិច្ឆិកានេះ។ ជាងនេះទៅទៀត ប្រភពមួយបានប្រាប់វិបសាយ Us Weekly ថាអតីតសង្សារ Selena និងអតីតសង្សារ Justin បានកាន់ដៃគ្នាជាប់ ពេលចូលរូមពិធីខួបកំណើតមិត្តភ័ក្តិ កាលពីថ្ងៃទី ៩ខែវិច្ឆិកា។
អត្ថបទទាក់ទង៖ The Weeknd បែកពី Selena ទៅទាក់ទងអតីតសង្សាររបស់ Justin ម្នាក់ទៀត
រឿងរ៉ាវរបស់តារាចម្រៀងទាំង៤រូបនេះនៅតែជាប្រធានបទដ៏ក្ដៅគគុក ស្របពេល Selena បែកពី The Weeknd ហើយមកត្រូវគ្នាវិញជាមួយ Justin Bieber។ អ្វីដែលកាន់តែក្ដៅនោះ គឺ The Weeknd បែរជាមកទាក់ទងសាងស្នេហ៍ជាមួយអតីតសង្សាររបស់ Justin ទៅវិញ៕
ចុចអាន៖