Taylor Swift មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ Justin Bieber និង Selena Gomez ត្រូវ​គ្នា​វិញ?

  • 2017-11-10 06:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់ Selena Gomez ក៏​ប៉ុន្តែ​នាង​មិន​ពេញ​ Justin Bieber ទាល់​តែ​សោះ​។

via GIPHY

ដោយ​សារ​តែ​ Selena តែង​តែ​ខូច​ចិត្ត​និង​មាន​រឿង​រ៉ាវ​មិន​ល្អ​កើត​ឡើង​ជាច្រើន​ដោយ​សារ​តែ​ទាក់​ទង​នឹង​ Justin អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​ Taylor មិន​ពេញ​ចិត្ត​នឹង​ទង្វើ​នេះ​ហើយ។ Taylor គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​គាំទ្រ​ស្នេហា​ពួក​គេ នឹង​មិន​ចង់​ឲ្យ​ទំនាក់​ទំនង​នេះ​កើត​ឡើង​ម្ដង​ទៀត។

កាល​ពី​ឆ្នាំ ២០១៣ ក្នុង​កម្មវិធី Billboard Music Awards គេ​សង្កេត​ឃើញ​ Taylor លាន​អណ្ដាត​លក្ខណៈ​ខ្ពើម​រអើម​នឹង​ Selena និង​ Justin ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ថើប​គ្នា។

ហេតុ​ដូច្នេះ​ហើយ​ទើប​ពេល​មួយ Justin បាន​បង្ហោះ​រូប​ខ្លួន​និយាយ​ Facetime ជាមួយ​ Kayne West ហើយ​សរសេរ​ថា "Taylor Swift What up?” ចំ​ពេល​ដែល​ Taylor កំពុង​មាន​ជម្លោះ​ជាមួយ​តារា​រ៉េប​ម្នាក់​នោះ​។ នេះ​ជា​ទង្វើ​ឌឺដង​ចំៗ​តែ​ម្ដង។

ថ្មី​ៗ​នេះ​មាន​ប្រភព​មួយ​បាន​បញ្ជាក់ Hollywood Life ថា៖ "Taylor តែង​តែ​ឆ្លង​កាត់​បញ្ហា​នេះ​ជាមួយ Selena ដោយ​សារ​ Selena តែង​តែ​ស្រក់​ទឹក​ភ្នែក​ដោយ​សារ Justin ហើយ​ Taylor នៅ​តែ​ព្យាយាម​ប្រាប់​នាង​មិន​ឲ្យ​ត្រលប់​ទៅ​រក​សង្សារ​ចាស់​។ Taylor មិន​ពេញ​ចិត្ត Justin ​ប៉ុន្តែ​នាង​មិន​អាច​ចាត់​ទុក​ Selena ជា​កូន​ក្មេង​រហូត​នោះ​ទេ។ Taylor យល់​ថា Selena ជា​មនុស្ស​ពេញ​វ័យ​និង​មាន​សិទ្ធ​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន​ហើយ​។ ទោះ​បី​ជា​នាង​មិន​ពេញ​ចិត្ត​និង​សេចក្ដី​ស្នេហា​នេះ ប៉ុន្តែ​ទំនាក់​ទំនង​មិត្តភ័ក្ដិ​របស់​នាង​និង​ Selena នៅ​តែ​ល្អ​ដូច​ដើម។"

ប្រភព​នោះ​បន្ថែម​ទៀត​ថា៖ "ប្រសិន​ជា​ត្រលប់​ទៅ​ទាក់​ទង​ Justin ម្ដង​ទៀត​ជា​រឿង​ល្អ​សម្រាប់​ Selena នោះ​ Taylor មិន​ជំទាស់​ទេ។"

ខណៈ​នោះ​ដែរ Selena ចង់​ឲ្យ​ Justin និង Taylor បញ្ចប់​ជម្លោះ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ចង់​ណាត់​ឲ្យ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ទៀត​ផង៕

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ