អាល់ប៊ុម Taylor Swift ថ្មី​ បែក​ធ្លាយ​មួយ​ថ្ងៃ​មុន​បញ្ចេញ​ផ្លូវ​ការ

  • 2017-11-10 03:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​អាល់ប៊ុម​ថ្មី​របស់ Taylor Swift គឺ "Reputation” នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ កាល​ពី​យប់​មិញ​បទ​ចម្រៀង​ទាំង​ស្រុង​ក្នុង​អាល់ប៊ុម​ថ្មី​ត្រូវ​គេ​ចែក​ចាយ​គ្នា​ស្ដាប់​យ៉ាង​គគ្រឹក​គគ្រេង​លើ​ Internert ជា​ពិសេស​បណ្ដាល​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម Twitter។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ ក៏​ដូច​ជា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បែក​ធ្លាយ​នេះ ខណៈ​ឯ​អ្នក​ខ្លះ​ទៀត​ទប់​អារម្មណ៍​មិន​បាន​ចង់​តែ​ស្ដាប់​មុន​ពេល​អាល់ប៊ុម​ដាក់​លក់​ជា​ផ្លូវ​ការ។

អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter ថា៖ "ចំពោះ​អ្នក​គាំទ្រ Taylor Swift ដែល​ព្យាយាម​ធ្វើ​ឲ្យ​បែក​ធ្លាយ​អាល់ប៊ុម Reputation, គួរ​តែ​ឈប់​ហើយ​គិត​មើល​សិន​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ព្យាយាម​បំផ្លាញ​ឱកាស​នាង​ក្នុង​ការ​លក់​អាល់ប៊ុម​ឲ្យ​បាន​ច្រើន? ប្រសិន​ជា​អ្នក​ស្រលាញ់​នាង​កុំ​ធ្វើ​ដូច្នេះ​អី។ វា​ពិត​ជា​គ្មាន​ការ​គោរព​ចំពោះ​នាង​ទាល់​តែ​សោះ។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​ដេញ​ដោល​ពី​បញ្ហា​នេះ​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត​ Taylor ទើប​តែ​បង្ហាញ​ពី​ចំណង​ជើង​បទ​ចម្រៀង​ទាំង​អស់​ក្នុង​អាល់ប៊ុម​ថ្មី​នេះ​មុន​នឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​សុក្រ​នេះ(​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក)។

អាល់​ប៊ុម Tracklist

គិត​មក​ត្រឹម​ពេល​នេះ​នាង​បាន​បញ្ចេញ​បទ​ចម្រៀង​ចំនួន ៤​ បទ​ហើយ​ គឺ "Look What You Made Me Do” និង "...Ready For It?” ដែល​ទាំង​ពីរ​បទ​នេះ​មាន​វីដេអូ​ចម្រៀង និង​បទ "Gorgeus”, “Call It What You Want”។

Taylor Swift គឺ​ជា​តារា​ចម្រៀង​ម្នាក់​ដែល​តែង​តែ​មាន​លទ្ធផល​ល្អ​ចំពោះ​ការ​លក់​អាល់ប៊ុម​គ្រប់​ពេល​នាង​មាន​អាល់ប៊ុម​ថ្មី។ អាល់ប៊ុម​មុន​ៗ​ទាំង​បី​របស់​នាង​គឺ "1989”, “Red” និង "Speak Now” សុទ្ធ​តែ​លក់​បាន​ជាង​ ១​លាន​ដុំ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ដំបូង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ