Taylor Swift​, Katy Perry និង Harry Style សម្ដែង​ជាមួយ​គ្នា​ក្នុង​កម្មវិធី Victoria's Secret Show 2017?

  • 2017-11-08 04:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ Taylor Swift និង Harry Style នឹង​ជា​តារា​ចម្រៀង​ក្នុង​កម្មវិធី Victoria's Secret Show ឆ្នាំ ២០១៧ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ សៀង​ហៃ​ ប្រទេស​ចិន​នោះ ពេល​នេះ​ក៏​មាន​ព័ត៌មាន​មួយ​ទៀត​បង្ហើប​ថា Katy Perry អាច​នឹង​ចូល​រួម​សម្ដែង​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។

Taylor Swift
Katy Perry
Harry Style

នេះ​ដោយ​សារ​តែ​សំបុត្រ​មួយ​សន្លឹក​ដែល​ Katy បាន​ស្នើ​សុំ​សិទ្ធ​ច្រៀង​ក្នុង​កម្មវិធី​នោះ​ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​តុលា​ បាន​ត្រូវ​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ Twitter។

កម្មវិធី​នេះ​នឹង​ប្រព្រឹទ្ធ​ទៅ​នៅ​ទី​ក្រុង​សៀង​ហៃ ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ខាង​មុខ​​ ហើយ​ប្រសិន​ជា​សំបុត្រ​នោះ​គឺ​ជា​ការ​ពិត​ ហើយ​ Katy Perry ពិត​ជា​សម្ដែង​ក្នុង​កម្មវិធី​នេះ​មែន​នោះ វា​ជា​លើក​ទី​ពីរ​ហើយ​ដែល Katy សម្ដែង​ក្នុង​កម្មវិធី Victoria's Secret។

សំបុត្រ​របស់ Katy Perry

ចំពោះ​ Taylor វិញ​នេះ​ក៏​អាច​ជា​លើក​ទី​ពីរ​របស់​នាង​ដែរ ខណៈ​ដែល Harry Style នឹង​សម្ដែង​ជា​លើក​ដំបូង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ពេល​នេះ Victoria's Secret មិន​ទាន់​ប្រកាស​តារា​ចម្រៀង​ ដែល​នឹង​ចូល​រួម​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ការ​ប្រកាស​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ថ្ងៃ​មុន​ការ​សម្ដែង​​ចាប់​ផ្ដើម​៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ