Taylor Swift ឆ្លើយ​តប​មតិ​រិះ​គន់​រឿងឈុត​សិចស៊ី​ក្នុង​បទ​ "Ready For It?”

  • 2017-11-01 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift គឺ​កំពូល​តារា​ល្បី​មួយ​រូប​ ដូច្នេះ​ហើយ​ប្រធាន​បទ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​និយាយ​ពី​នាង​គឺ​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់។

ម្ចាស់​បទ "You Belong With Me” រូប​នេះ​បាន​ត្រូវ​គេ​រិះ​គន់​ថ្មីៗ​នេះ​ដោយ​សារ​តែ​ឈុត​សម្លៀក​បំពាក់​របស់​នាង ក្នុង​វីដេអូ​ចម្រៀង​ "Ready For It?” ​សិច​ស៊ី​ហួស​ហេតុ​ពេក។

មាន​អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ "Taylor Swift ស្រាត​នៅ​ក្នុង​វីដេអូ​ចម្រៀង​នាង​ដូច្នេះ​គឺ​មិន​សម​ជា​តារា​គំរូ​ដល់​កូន​ស្រី​ខ្ញុំ​ទេ រួចពួក​យើង​ក៏​ដុត​សំបុត្រ​ចូល​រួម​កម្ម​​វិធី​តន្ត្រី "Reputation Tour” ចោល​ផង​ដែរ។"

ក្រៅ​ពី​នេះ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​ទៀត​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ពី​ឈុត​សម្លៀក​បំពាក់​នេះ​ដូច​គ្នា។ ក្រោយ​មក​ទើប​តារា​ចម្រៀង​រូប​នេះ​ ក៏​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ Instagram Story សរសេរ​ថា៖ "វា​ពិត​ជា​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំ​កក់ក្ដៅ​ណាស់​ ដែល​មាន​មនុស្ស​ជា​ច្រើន​និយាយ​ពី​ឈុត​នេះ​"។ ដោយ​អម​ជាមួយ​រូប​ថត​របស់​នាង​ ក្នុង​ពេល​នាង​កំពុង​ថត​បទ​នោះ​ទៀត​ផង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​បង្ហោះ​រូប​ ២ សន្លឹក​ទៀត​ដើម្បី​ឲ្យ​ឃើញ​រាង​កាន់​តែ​ច្បាស់៕

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?

អានអត្ថបទ៖

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម