The Weeknd បែកពី Selena ទៅទាក់ទងអតីតសង្សាររបស់ Justin ម្នាក់ទៀត
- 2017-11-12 07:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
The Weeknd បែកពី Selena ទៅទាក់ទងអតីតសង្សាររបស់ Justin ម្នាក់ទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់ទំនាក់ទំនងជាមួយ តារាចម្រៀង Selena Gomez រួចមក ពេលនេះអ្នកគាំទ្រជាច្រើនហាក់មានការចាប់អារម្មណ៍ថា តារាចម្រៀង The Weeknd ក៏កំពុងមានស្នេហាថ្មីមួយទៀត មិនចាញ់អតីតសង្សារឡើយ។
កាលពីយប់ថ្ងៃទី ០៩ ខែវិច្ឆិកា កន្លងទៅ តារាចម្រៀងប្រុសវ័យ ២៧ឆ្នាំ រូបនេះត្រូវគេឃើញចូលរួមពិធីជប់លៀងមួយជាមួយតារាម៉ូដែល Yovanna Ventura។ ប៉ុន្តែអ្វីដែលរឹតតែមានការផ្ដោតអារម្មណ៍នោះ គឺត្រង់ថា តារាម៉ូដែលម្នាក់នេះ គឺជាអតីតសង្សាររបស់ Justin Bieber។
តាមប្រភពពីវិបសាយ Us Weekly បានឲ្យដឹងថា៖ "The Weeknd បាននៅជាមួយ Yovanna Ventura ពេញមួយយប់ ហើយកាន់ដៃគ្នាជាប់ មិនថាទៅណាក៏ដោយ”។
“The Weeknd ជូនតារាស្រីម្នាក់នេះទៅគ្រប់ទីកន្លែង ហើយហាក់ដូចជាព្យាយាមបង្ហាញឲ្យសារព័ត៌មានឃើញថា លោកកំពុងនៅជាមួយអ្នកណា។ មួយវិញទៀត ពួកគេទាំង ២ដូចជាមានក្ដីសុខណាស់ ពេលបាននៅជាមួយគ្នាពេញមួយយប់បែបនេះ”។ ប្រភពដដែលបញ្ជាក់។
តារាម៉ូដែល Yovanna និង Justin បានទាក់ទងគ្នា កាលពីឆ្នាំ ២០១៤។ ពេលនេះអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរអស់ហើយ ដោយសារ Justin និង Selena បានងាកមកជួបជុំគ្នាវិញ ខណៈនាង និង The Weeknd ចាប់ផ្ដើមទំនាក់ទំនងពិសេសជាមួយគ្នា៕
ចុចអាន៖